​កម្មករនិយោជិត​៩០៥១​នាក់​ ​ទទួល​បប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​លើក​ទី​៣៧ បន្ទាប់ពីព្យួរ​កិច្ចសន្យាការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩

(ភ្នំពេញ) ៖ ​រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មករនិយោជិត​ចំនួន ៩ ០៥១​នាក់​នៅ​រោងចក្រ សហគ្រាស​ចំនួន​៦៦ ក្នុង​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ៍​ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ​ទទួល​ជា​លើក​ទី​៣៧ ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចុះ​នៅ​សៀ​ល​ថ្ងៃទី​២០​វិច្ឆិកា​នេះ​ ដែលអង្គភាពសារព័ត៌មាន Sky News ទទួលបាន​ឲ្យ​ដឹង​ថា​៖ ក្នុងចំណោម​រោងចក្រ សហគ្រាស​៦៦​នោះ​មាន​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​ចំនួន​១៨​និង​វិស័យ​ទេសចរណ៍​ចំនួន​៤៨​។

ក្រសួង​ការងារ​បានបញ្ជាក់ថា៖ ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ​ ក្នុង​នោះ​ចំនួន​៦០៧៥០​រៀល​ស្មើនឹង​១៥​ដុល្លារ​អាមេរិក​សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ពី​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ១២១៥០០​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។ ​១៦២០០០​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​១​ខែ​ ហើយចំពោះ​បងប្អូន​កម្មករនិយោជិត​ដែល​ត្រូវ​ព្យួរ​រយៈពេល​២​ខែ​នឹងត្រូវ​បើក​ពីរលើក​ដោយ​លើក​ទី​២​នឹង​ត្រូវ​បើ​កនៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​ខាង​មុ​នេះហើយ​ការបើកប្រាក់​ឧបត្ថម្ភ​នេះ​គឺធ្វើឡើង​តាមរយៈ​ធនាគារ​ឯកទេស​វី​ង​។

ក្រសួង​បាន​រំលឹកថា៖ ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​។

ក្រសួង​បាន​បញ្ជាក់​ថា៖ ​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរ​សព្ទ​ដែល​ទទួល​បាន​សារ​នោះ​ ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ហើយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​៕

សម្រួលអត្ថបទ ៖ S.T