កូនប្រុសច្បងរបស់លោក ត្រាំ តេស្តវិជ្ជមានជំងឺកូវីដ១៩

អាមេរិក៖ កាលពីដើមខែតុលា សេតវិមានសហរដ្ឋអាមេរិក បានប្រកាថាប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ មានវិជ្ជមានជំងឺ កូវីដ១៩ ជាមួយភរិយា នៅពេលនេះ កូនប្រុសច្បង របស់លោក ត្រាំ វិញម្តងគឺលោក ត្រាំ ជេអ័រ (Donald Trump Jr) បានឆ្លងជំងឺកូវីដ។

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យអាមេរិក បានឱ្យដឹងថា លោក ដូណាល ត្រាំ ជេអ័រ (Donald Trump Jr) ដែលជាកូនប្រុស ច្បបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក រកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅដើមសប្តាហ៍នេះ។

លោក ត្រាំ ជេអ័រ ហាក់គ្មានរោគសញ្ញា និងកំពុងធ្វើត្តាឡីស័ក្ត នៅទីតាំងឯកជនមួយ ក្នុងប្រទេស បន្ទាប់ពីទទួលលទ្ធផលតេស្តវិជ្ជ មាន​។

យោងតាមសារព័ត៌មាន NBC លោក ដូណាល ចេអ័រ ត្រូវបានរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងមនុស្សចំនួន ២ នាក់ ដែលបានឆ្លងជំងឺ ដោយគ្មានទទួលបានការព្យាបាលរហូតមកដល់ពេលនេះ។

សូមជំរាបផងដែរថា កូនប្រុសច្បងរបស់លោក ត្រាំ និងប្រពន្ធដើមរបស់លោក គឺអ្នកស្រី Czech-born Ivana Trump បានរត់គេច ពីជំងឺឆ្លង នៅខែតុលា បន្ទាប់ពីលោក ដូណាល ត្រាំ និងគ្រួសាររបសលោក ព្រមទាំងមន្ត្រីសេតវិមានអាមេរិកមួយចំនួន រកឃើញវិជ្ជ មានជំងឺកូវីដ១៩។

ការឆ្លងបានរាលដាលដល់មន្ត្រីជំនួយការសេតវិមានអាមេរិកមួយចំនួន រួមទាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកស្រី Kayleigh McEnany និងជំនួយការអនុប្រធានាធិបតីលោក ម៉ៃ ផេន មួយចំនួនផងដែរ៕

លោកដូណាល ត្រាំ ជេអ័រ (Donald Trump Jr) កូនប្រុសច្បងលោកត្រាំ ប្រធានាធិបតីអាមេរិក

(ដោយ៖ ឡេង ដេត)