របាយការណ៍ឧក្រឹដ្ឋកម្មសង្គ្រាម ក្នុងប្រទេសអាហ្វហ្កានីស្ថាន ធ្វើឲ្យរដ្ឋមន្ត្រីកាពារជាតិអូស្រ្តាលី មានអារម្មណ៍តានតឹង

(អន្តរជាតិ)៖ លោកស្រី Linda Reynolds រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអូស្ត្រាលី បានិយាយថា អ្នកស្រីមានអារម្មណ៍តានតឹងយ៉ាងខ្លាំង ពេលបានមើលរបាយការណ៍យោធានៅក្នុងបទឧក្រឹដ្ឋកម្មសង្គ្រាម ដែលផ្តល់ជាភស្តុតាងបញ្ជាក់ថា កងកម្លាំងពិសេសអូស្ត្រាលី បានសម្លាប់ក្រៅច្បាប់ជនស៊ីវិលអាហ្វហ្កានីស្ថាន៣៩នាក់។

ឆ្លើយតបទៅនឹងរបាយការណ៍នេះ អ្នកស្រី Reynolds បានបញ្ជាក់ថា រូបខ្ញុំក៏ដូចជាប្រជាជនអូស្ត្រាលីដទៃទៀត ដែលបានឃើញរបាយការណ៍នេះ គឺពិតជាមានអារម្មណ៍តក់ស្លុតណាស់។ ខ្ញុំបានទទួលរបាយការណ៍នេះ កាលពីរអាទិត្យ ហើយវាបានធ្វើឲ្យខ្ញុំតានតឹងមែនទែន។

រដ្ឋមន្ត្រីការពារជាតិរូបនេះ បានថ្កោលទោសអំពើសម្លាប់មនុស្ស និងបទឧក្រឹដ្ឋសង្គ្រាមដោយបានបន្ថែមទៀតថា មានបញ្ជីដ៏វែងដែលរៀបរាប់នូវការរិះគន់ចំពោះឥស្សរជនយោធា និងអ្នកនយោបាយ ដែលបានផ្សព្វផ្សាយនូវរបាយការណ៍នេះ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត មូរីសុន បានព្រមានទៅដល់ប្រជាជនថា របាយការណ៍នេះមិនគួរពួកគេយកទៅអានទេ៕
ដោយ៖សារឹទ្ធ(Micheal)