យុវជនម្នាក់ស៊ីឈ្នួលលក់ថ្នាំញៀនឱ្យគេយកកម្រៃតិចតួច ត្រូវបានប៉ូលិសស្រុកពញាឮឃាត់ខ្លួន

(កណ្តាល) ៖ យុវជនម្នាក់ស៊ីឈ្មួលលក់ថ្នាំញៀនឱ្យគេយកកម្រៃតិចតួច ត្រូវបានប៉ូលិស ស្រុកពញាឮឃាត់ខ្លួននិងអ្នកឱ្យលក់រត់គេចខ្លួន នាថ្ងៃសុក្រទី ២០ ខែ វិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីល្ងាច នៅចំណុចភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ០២នាក់(គេចខ្លួនម្នាក់)រួមមាន ១-ឈ្មោះ តៃ ចេ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិ ត្រព្រាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(ឃាត់ខ្លួន)និង២-ឈ្មោះសុច ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល(គេចខ្លួន )។វត្ថុតាងចាប់យក សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០២កញ្ចប់តូច ទម្ងន់ ១,០៧ ក្រាមនិងទូរស័ព្ទ០១គ្រឿង ម៉ាកNOKIA ចុចពិល។

សមត្ថកិច្ចបន្តថា ដំបូងមានប្រជាពលរដ្ឋ តែងតែរាយការណ៍មកកម្លាំងប៉ូលិសផ្នែកជំនាញថា នៅចំណុចកើតហេតុភូមិត្រពាំងព្រៃភូមិ មានជនសង្ស័យឈ្មោះ សុច និង បក្សពួក ធ្វើសកម្មភាពលក់ថ្នាំញៀនទាំងយប់ទាំងថ្ងៃ នៅតាមផ្លូវបេតុង និងក្បែរសាលារៀនដំណាក់ព្រីង។

ក្រោយពីបានទទួលព័ត៌មានរួចមកកម្លាំងប៉ូលិសផ្នែកជំនាញ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទំនប់ធំ និងផ្សារដែក បានចុះល្បាតឃ្លាំមើល ដល់ចំណុចកើតហេតុ ។ នៅម៉ោងកើតហេតុក៏ ឃើញជនសង្សយ័ឈ្មះ តៃ ចេ ជាកូនចៅ របស់មុខសញាឈ្មោះ សុច កំពុងធ្វើសកម្មភាពឈរចាំលក់ថ្នាំញៀននៅចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានបង្ក្រាបចាប់ឃាត់ខ្លួន និង ចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនមកអធិការដ្ឋានស្រុកពញាឮដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យឈ្មោះ តៃ ចេ សារភាពថា «ខ្លួនជាអ្នកលក់ថ្នាំញៀនឱ្យឈ្មោះ សុច ដោយឈ្មោះ សុច ជាអ្នកប្រើមកមកចាំលក់ឱ្យគេក្នុងតម្លៃ០១កញ្ចប់តូច ១០ ដុល្លារនិងទទួលបានកម្រៃ ៥០០០រៀលពេលលក់បាន»។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ដោយ៖ ភាវុន (Yuth)