មិននឹកស្មានថា ក្រោយ ផន សុផារី ពន្លះនារីដែលឈែតមកញ៉ែប្ដី ស្រាប់តែប្ដីនាងហ៊ានបន្ទរមួយឃ្លាបន្ថែមបែបនេះសោះ …

ប៉ុន្មានថ្ងៃនេះ មានព័ត៌មានដ៏ហួសចិត្តមួយបានកើតឡើងទៅលើគ្រួសារអតីតតារាកំប្លែង ក្នុងក្រុមកំប្លែងនាយពាក់មី គឺអ្នកនាង ផន សុផារី ក៏ព្រោះតែមាននារីម្នាក់ឈែតមកសុំអូសក្រឡាប្ដីនាងយកទៅគេងជាមួយ រហូតដល់នាងខឹងសម្បារ ហើយពន្លះចំៗថានារីម្នាក់នោះជាសំផឹងសម័យកូវីដ។ ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ ក្រោយការបកអាក្រាតបែបនេះ ស្រាប់តែបុរសម្នាក់ដែលត្រូវគេដឹងថាជាស្វាមីតារាកំប្លែងរូបនេះក៏បានបន្ទរសារសំដៅដល់នារីដែលចង់ទាក់ទងខ្លួនថាជាមនុស្សសំរាម។

តាមការបញ្ជាក់យ៉ាងពិស្ដារជុំវិញរឿងរ៉ាវគេចង់លួចប្ដី តារាស្រីរូបនេះបានឱ្យដឹងលម្អិត ដោយភ្ជាប់មកជាមួយរូបភាពនារីម្នាក់នោះឱ្យដឹងថា៖ “ធ្វើជាfack acc ហើយឈែតមកឱ្យ ID line មកប្តីយើងដើម្បីចង់ private! ចឹងបានថា មនុស្សស្រីសម័យនេះមួយចំនួន អូ៎!ច្រឡំ  សំផឹងមួយចំនួន សម័យកូវីតនេះគ្នាពិបាករកស៊ីណាស់ ចាំគេទៅរកដូចជាយូរពេក ចូលចិត្តណាស់អាឃើញប្រពន្ធគេពោះធំ សរសៃខ្ចី ហើយឈែតមកផ្តល់សេវាកម្មអីហ្នឹង ! ហើយក៏ចង់ផ្តាំផ្ញើដល់ប្តីសំលាញ់ អូនអត់ចាំបាច់ ហាមប្តីទេព្រោះអូនឱ្យតម្លៃប្តីថ្លៃណាស់សំរាប់អូន តែបើថ្ងៃមុខបងលែងចង់ថ្លៃ សូមឱ្យដឹងថាប្រពន្ធម្នាក់នេះអត់ចេះស៊ីរបស់រួមគ្នាទេ អូនខ្ពើមណាស់ប៊េប៊ី តែថ្ងៃនេះចង់បញ្ចាក់ប្រាប់មីអូនឯងបន្តិចថា ទៅរកណាបានទៅៗ កុំមកភ្លើជាមួយបង ស្គាល់អំបិលម្ទេសទេនាងអូន?

ឆ្លើយតបបង្កប់ដោយអារម្មណ៍ស្រឡាញ់ថ្នមថ្នាក់ដល់ភរិយាដែលទើបនឹងសម្រាលកូនហើយថ្មោងថ្មី ស្វាមីរបស់នាងក៏បានចេញមុខបញ្ជាក់ពីចំណងស្នេហ៍រឹងមាំថា៖ “រកតែពេលនៅជិតប្រពន្ធកូនមិនបានផង មានពេលឯណាទៅឈែតជាមួយមនុស្ស សំរាមសំរាម ស្រលាញ់ប្រពន្ធស្រលាញ់កូន…”។

គួរបញ្ជាក់ថា អ្នកនាង ផន សុផារី ក្រៅពីមានអាជីពជាតារាកំប្លែងនិងចម្រៀងប្រពៃណីហើយនោះ នាងក៏ត្រូវបានគេដឹងថាជាកូនស្រីបង្កើតរបស់តួឯកល្ខោនបាសាក់ដ៏ល្បីល្បាញលោក ភី សុគន្ធី ផងដែរ។ យ៉ាងណាមិញក្រោយបញ្ចប់ជីវិតជាអ្នកសិល្បៈ ហើយរៀបការបានកូនពីរនាក់ជាចំណងដៃរួចមក អ្នកនាង ផន សុផារី ក៏បែរងាកមកចាប់មុខរបរជាអ្នកលក់ផលិតផលថែរក្សាសម្ជស្សតាមបណ្តាញសង្គមអនឡានវិញ ដែលមានការគាំទ្រច្រើនគួរសមនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ៕

ដោយ៖ ភូមិន្ទ