Breaking News ៖ បៃដិនគ្មានផែនការពង្រឹង ការដាក់ទណ្ឌកម្មលើប្រទេសចិនទេ តែមានរបៀបធ្វើផ្សេងមួយទៀត

(អន្តរជាតិ)៖ លោកចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បាននិយាយនៅក្នុងសន្និសិទ្ធកាសែតកាលពីថ្ងៃសុក្រ (ម៉ោងនៅអាមេរិក)ថា លោកគ្មានផែនការពង្រឹង ការដាក់ទណ្ឌកម្មទៅលើប្រទេសចិន ដោយរាប់ទាំងបញ្ហាពន្ធផងនោះទេ ប៉ុន្តែលោកកំពុងស្វះស្វែងអនុវត្តវិធានការថ្មីមួយទៀត ដែលលោកបានឲ្យឈ្មោះថា Bright Lines ហើយដែលតម្រូវឲ្យក្រុងប៉េកាំងត្រូវតែគោរព។

វិធានការថ្មីមួយនេះ មិនទាន់ត្រូវបានលោកបៃដិន បង្ហើបឲ្យដឹងលំអិតនៅឡើយទេ ប៉ុន្តែគឺខុសគ្នាទៅនឹងគោលនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់ទណ្ឌកម្មលើប្រទេសចិន និងកើតទៅជាជម្លោះពាណិជ្ជកម្មយ៉ាងពេញទំហឹង ហើយដែលធ្វើឲ្យខាតបង់នូវផលប្រយោជន៍ នៃប្រទេសទាំងពីរ។

លោកបៃដិន បានបញ្ជាក់ថា វាមិនមែនជាវិធានការ ដាក់ទណ្ឌកម្មលើចិនទេ។ ប៉ុន្តែវិធីមួយនេះ នឹងធ្វើឲ្យប្រទេសចិនយល់ដឹង អំពីអ្វីដែលពួកគេកំពុងលេងជាមួយនឹង បទបញ្ជាមួយផ្សេងទៀតហើយ។

ក្នុងឱកាសនោះ លោកបៃដិន ក៏បានឲ្យដឹងដែរថា អាមេរិកនឹងចូលរួមជាមួយអង្គការសុខភាព ព្រមទាំងសន្ធិសញ្ញាការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ឡើងវិញផងដែរ៕
ដោយ៖សារឹទ្ធ(Micheal)