BREAKING NEWS៖ កូនប្រុសលោក ដូណាល់ ត្រាំ ម្នាក់ទៀត ឆ្លងវីរុសកូវីដ១៩

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CBS News នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើតាមអ្នកនាំពាក្យរបស់ លោក Donald Trump Jr បានឲ្យដឹងថា លោក Trump Jr ដែលកូនប្រុសរបស់លោក ត្រាំ ត្រូវបានរកឃឃើញមានផ្ទុកវីរុសកូវីដ១៩។

អ្នកនាំពាក្យខាង បានបន្តទៀតថា បច្ចុប្បន្ន លោក Trump Jr. កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ប៉ុន្តែមិនទាន់មាន ចេញរោគសញ្ញាធ្ងន់ធ្ងរអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា លោក Trump Jr. គឺជាកូនទី២ហើយ របស់លោក Trump ដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីកូនប្រុសអាយុ១៤ឆ្នាំ Barron Trump បានធ្វើតេស្តវិជ្ជមានដំបូងគេកាលពីដើមខែតុលាកន្លងមក ខណៈដែរលោក Trump និងស្ត្រីទី១អាមេរិក លោកស្រី Melania ក៏បានតេស្តឃើញវិជ្ជមានកាលពីដើមខែតុលាដូចគ្នា។

គួររម្លឹកផងដែរថា រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានមនុស្សបួននាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ នៅក្នុងសេតវិមាន៕ ដោយ៖ Micheal