ប៉ូលីសថៃចាប់ខ្លួន និងចោទប្រកាន់បាតុករ ៣០នាក់

(អន្តរជាតិ)៖ ប៉ូលីសថៃ បាននិយាយថាពួកគេ មានផែនការចោទប្រកាន់ទៅលើបាតុករ ៣០នាក់ ដែលបាននាំគ្នាទៅហ៊ុមព័ទ្ធនៅខាងក្រៅអគាររដ្ឋសភា និងទីស្កាក់ការកណ្តាលប៉ូលីសនៅក្នុងសប្តាហ៍នេះ។

មេប៉ូលីសជាតិថៃបាននិយាយថា មិនទាន់មានការសម្រេចចិត្តនៅឡើយទេថាតើ ត្រូវចោទប្រកាន់ពួកបាតុករទាំងនេះពីបទអ្វី ក្នុងពេលពួកគេ បានទាមទារឲ្យកែទម្រង់ស្ថាប័នព្រះមហាក្សត្រ។

មន្ត្រីប៉ូលីខាងលើថា​ បយកកេអាចរងការចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញ និងធ្វើឲ្យខូចខាតទ្រព្យសម្បិត្តរដ្ឋ ការធ្វើបាតុកម្មដោយគ្មានការអនុញ្ញាត ការរំលោភទៅលើបទបញ្ជា ការប៉ុនប៉ងសម្លាប់មនុស្ស និងប្រព្រឹត្តអំពើហឹង្សា និងការបិទផ្លូវធ្វើឲ្យស្ទះចរាចរជាដើម។

ជាមួយគ្នានោះ លោកក៏បានបន្តថាមានការចោទសួរផងដែរ ចំពោះការបាញ់ប្រហារទៅលើមនុស្ស ៣នាក់ក្នុងអំឡុងពេលធ្វើបាតុកម្មនោះ ដែលជនរងគ្រោះមានទាំងហ្វូងបាតុករដែល គាំទ្ររដ្ឋាភិបាល និងបាតុករប្រឆាំងរដ្ឋាភិបាល៕

ដោយ៖សារឹទ្ធ(Micheal)