អ្នកតវ៉ាអ៊ូហ្កង់ដា១៦នាក់ស្លាប់ នៅក្នុងភាពចលាចល ទាមទារឲ្យដោះលែងបេក្ខជនគណបក្សប្រឆាំងលោក Bobi Wine

(អន្តរជាតិ)៖ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន១៦នាក់ ត្រូវបានកងកម្លាំងរដ្ឋាភិបាលសម្លាប់នៅក្នុងបាតុកម្ម ដែលនាំឲ្យភាពចលាចល ក្រោយពីមានការចាប់ខ្លួនបេក្ខជន ប្រធានាធិបតីលោក Bobi Wine។

បើតាមប៉ូលីសបាននិយាយឲ្យដឹងថា អ្នកស្លាប់ទាំងនេះ បណ្តាលមកពីការបាញ់ដោយគ្រាប់កាំភ្លើង ការបាញ់ឧស្មន័បង្ហូរទឹកភ្នែក និងគ្រោះថ្នាក់នៃការរត់ជាន់គ្នា។

ដោយឈរនៅខាងក្រៅមន្ទីរពេទ្យ Mulagu ក្នុងទីក្រុង Kampala មេប៉ូលីសជាតិ បាននិយាយថា មានមនុស្ស ៦៥នាក់កំពុងទទួលការព្យាបាលរបួស និង៣៥០នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន។

មានការតវ៉ាទូទាំងប្រទេសអ៊ូហ្កង់ដា តាំងពីថ្ងៃពុធ បន្ទាប់ពីទាហានរដ្ឋាភិបាល បានចាប់ខ្លួនបេក្ខជនប្រធានាធិបតី ដែលមកពីគណបក្សប្រឆាំងលោក Bobi Wine ដែលធ្លាប់ជាអតីតតារាចម្រៀងប៉ុបដ៏ល្បីល្បាញ នៅក្នុងប្រទេសអ៊ូហ្កង់ដា៕
ដោយ៖ សារឹទ្ធ(Micheal)