មុខសញ្ញា​ដែល​សកម្ម​ខាង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ហើយ​

(​បាត់ដំបង​)៖ ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​លួច​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជា​ពលរ​ដ្ធ​កន្លងមក​ត្រូវ​កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ វេលា​ម៉ោង​១១ និង​៥០​នាទី ស្ថិតនៅ​ត្រង់ចំណុច​ភោជនីយដ្ឋាន កោះ​តៃវ៉ាន់ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង​។​

​ប្រភពពី​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ឲ្យ​ដឹងថា យោងទៅតាម​ការស្រាវជ្រាវ​ជាច្រើន​ថ្ងៃ​។ នឹងមាន​ការ​រាយ​ការ​ពី​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ពី​ហេតុការណ៍​ត្រង់ចំណុច​ខាងលើ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រស់ ផស់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក​-​សង្កាត់​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង​។ ដោយ​ចោទ​ពីបទ​លួច​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ អ៊ូច សា​លូន ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង ។​
​កាលពី​ថ្ងៃទី​២០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​នឹង​០០​នាទី​ម្សិលមិញ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង ។​

​បើតាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦ និង​៤៥​នាទី​ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​ខេត្ត​និង​ការ​ផ្តល់ព័ត៌មាន​ពី​ជនរងគ្រោះ​ខាងលើ​ទើប​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​កំណត់​មុខសញ្ញា​បាន​រហូត ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ​បានតែ​ម្តង​។ និង​ដកហូត​វត្ថុតាង​បានរួម​មាន​។​
១/​កាបូបដៃ​តូច​១ មាន​ខ្សែដៃ​ពណ៌​ទឹកប្រាក់ ១​ខ្សែ​, ផ្លាកដៃ​១​ខ្សែ​, ក្រវិល​ពណ៌​ប្រាក់​១​គូរ​, បន្តោង​ពណ៌​សលាយ​ស្វាយ ១ ។

​បច្ចុប្បន្ន​:​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​រួចរាល់​អស់ហើយ​៕ ដោយ​៖ ប៊ុន​ថេត (ភូ​រៈ)​