ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៧៩៥ គ្រួសារ​នៅ​ស្រុក​វាលវែង​ទទួលបាន​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​

(ពោធិ៍សាត់)​៖ ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៧៩៥គ្រួសារ​ នៅ​ឃុំ​ថ្មដា​ ស្រុក​វាលវែង​ នៃ​ខេត្តពោធិ៍សាត់​ បានទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា។​

​អញ្ជើញ​​នាំយក​អំណោយ​មនុស្ស​ធ​ម៍​មក​ចែកជូន​​ប្រជាពលរដ្ឋ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកស្រី ម៉ែន​ នារី​សោ​ភ័គ​ អគ្គលេខាធិការរង​ទី១ កាកបាទក្រហមកម្ពុជា ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ​និង​លោក​ ម៉ៅ​ ធនិន​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តពោធិ៍សាត់ ។​

​នៅក្នុង​ឱកាសនេះ​ផងដែរ​លោកស្រី​អគ្គលេខាធិការរង​ទី១ ​កាកបាទក្រហមកម្ពុជា​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេចកិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុនសែន ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ថែទាំ​សុខភាព​ឲ្យ​បានល្អ​រស់នៅ​មាន​អនាម័យ​ត្រឹមត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត​ដើម្បី​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​ផងដែរ។​

​ក្នុងនោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍នៅតែ​បន្ត​​មាន​អ្នកស្លាប់​និង​រងរបួស​ជា​រៀងរាល់ថ្ងៃ​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​គិតគូរ​ពី​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​
​និង​បន្ត​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​និង​តាម​វិធី​រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី។​

​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​បានទទួល​ពី​សប្បុរសជន​ជាតិ​និង​អន្តរជាតិ​ត្រូវបាន​ផ្ដល់ជូន​ដល់​គ្រួសារ​នីមួយៗ​រួមមាន​អង្ករ ២៥គីឡូក្រាម​ មី ១កេស​តូច​ ​ត្រីខ ១០កំប៉ុង​ ​ទឹកត្រី ៦ដក​ អំបិល ២គីឡូក្រាម​ ​ឃី​ត​មួយកញ្ចប់​ មាន​មុង​ ​ភួយ​ ​សារុង​ ​ក្រមា​ ​អាវយឺត​។​ ​នៅក្នុង​ឱកាស​នោះ​ផងដែរ​ប្រតិភូ​ក៏បាន​បន្តដំណើរ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​ច្រកទ្វារព្រំដែន​ថ្មដា​ជាប់​ព្រំប្រទល់​កម្ពុជា​ថៃ​ ដែល​ស្ថិតនៅក្នុង​ឃុំ​ថ្មដា ​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​ផងដែរ៕ ដោយ​៖ សុ​ក្ខា​រិ​ន (ភូរៈ)​