សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់ រួម​និង​វត្ថុតាង​ថ្នាំញៀន​អាវុធ​កែច្នៃ និង​ផ្តល់​ទីតាំង​ជួញដូរ និង​ប្រើប្រាស់ រក្សាទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​

(​កំពង់ឆ្នាំង​) ៖ សមត្ថកិច្ច​ការ​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រឡាច ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រួម​និង​វត្ថុតាង​ថ្នាំញៀន​អាវុធ​កែច្នៃ និង​ផ្តល់​ទីតាំង ជួញដូរ និង ប្រើប្រាស់ រក្សាទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​

​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅ​នៅវេលា​ម៉ោង​២​និង​២០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយបាន​សហការ​ណ៍​និង​កម្លាំង​ជំនាញ​អធិការ​ដ្ឌា​ន​នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​លង្វែក​។ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ចំនួន​៣
​បាន​រាយ​ការជូន​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ​លី និង​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​សាលាតំបូង​ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានធ្វើការ​បង្ក្រាប​ជាក់ស្ដែង ០១​លើក និង​០១​ករណី អ្នកផ្តល់​ទីតាំង ជួញដូរ និង ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ផងដែរ​។ កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ មាស ផាន់​ណា ភេទ​ប្រុស និង​ផ្ទះ​របស់​ឈ្មោះ សយ ចិ​ត្រា ភេទ​ប្រុស ស្ថិតក្នុង​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ជា​លទ្ធផល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ភេទ​ប្រុស ដែលមាន ១-​ឈ្មោះ មាស ផាន់​ណា អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ម៉ូតូ រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (​ជា​ម្ចាស់ផ្ទះ​)​។ ២-​ឈ្មោះ សយ ចិ​ត្រា អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ដូចខាងលើ (​ជា​ម្ចាស់ផ្ទះ​)​។ ៣-​ឈ្មោះ ផាន តា​រ៉ា អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ​ភូមិ​ឃ្លាំង​ប្រាំ ឃុំ​វាំង​ចាស់ ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ​។​

​នៅក្នុង​ការបង្ក្រាប​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន ថ្នាំញៀន​ចំនួន ០២​កញ្ចប់ កាំភ្លើង​កែឆ្នៃ ០២​ដើម សម្ភារៈ​វេច​ខ្ចប់​និង​ឧបករណ៍​ជក់​មួយចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​កន្លែង​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ សុ​ក្ខា​រិ​ន (​ភូ​រៈ​)​