បុរសម្នាក់ត្រូវចាប់ខ្លួនពីបទចាប់រំលោភ និងសម្លាប់លោកយាយអាយុ៧០ឆ្នាំ

(អន្តរជាតិ) ៖ ប៉ូលីសនៅក្នុងរដ្ឋម៉ាត់យ៉ា ប្រាដេស នៃប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានបំបែកសំណុំរឿងឃាតកម្មរំលោភ និងសម្លាប់លោកយាយចាស់ព្រះជន្ម៧០ឆ្នាំនោះបានហើយ ដែលករណីនេះបានកើតឡើងនៅក្នុងស្រុកVidisa។

យុវជនអាយុ២៦ឆ្នាំម្នាក់ដែលគេស្គាល់ឈ្មោះថា ស៊ូរិន ដ្រា ហៅក្រៅថា ហ្គូលូ មានទីលំនៅ នៅភូមិOlinja ត្រូវបានប៉ូលីសចាប់ខ្លួនដោយរងការចោទប្រកាន់ពីបទរំលោភ សម្លាប់លោកយាយអាយុ៧០ឆ្នាំ។ យុវជននេះក៏ធ្លាប់ត្រូវបានប៉ូលីសចាប់ខ្លួនម្តងរួចមកហើយកាលពី៣ឆ្នាំមុន ពីបទវាយតប់ទៅលើស្ត្រី២នាក់ដែលក្នុងនោះមានម្នាក់អាយុ៦៥ឆ្នាំ។

ប៉ូលីសបាននិយាយទៀតថា លោកយាយវ័យ៧០ឆ្នាំរូបនេះត្រូវបានយុវជនឈ្មោះស៊ូរិនដ្រា ចាប់រំលោភនិងសម្លាប់នៅក្នុងដីស្រែមួយកន្លែង។ ឃាតកបានហែកសំពត់ទៅញាត់ក្នុងមាត់របស់គាត់ដើម្បីកុំឲ្យស្រែករួច។ ជនល្មើសរូបនេះបានដឹងថា លោកយាយបានសម្រាកតែម្នាក់ឯងនៅឯស្រែរបស់គាត់។ គេបានទិញស្រាមកផឹកឲ្យស្រវឹងហើយក៏ធ្វើដំណើរទៅស្រែនោះដែលគេដឹងថា គាត់នៅតែម្នាក់ឯងហើយក៏ធ្វើសកម្មភាពតែម្តង៕

ប្រែសម្រួល៖ សារឹទ្ធ (Yuth)