ពួកភេរវកម្មកុម្មុយនិស្ត៣នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្សី

(អន្តរជាតិ)៖ សមាជិក៣រូបនៃក្រុមសកម្មជនម៉ាក់ស៊ីស (Militant Marxist Group) ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Volgograd ភាគខាងត្បូង នៃប្រទេសរុស្សីហើយ ដែលប្រព័ន្ធឃោសនារបស់រុស្សីបានហៅពួកនេះថាជាក្រុមភេរជនកុម្មុយនិស្ត។ ប៉ុន្តែនៅពេលដែលប៉ូលីសរុស្សីហៅពួកគេថាជា ក្រុមភេរវកម្ម ពួកនេះបាននិយាយថា គេជាក្រុមមេដឹកនាំស្តាំនិយមរបស់រុស្សី ហើយគេមិនដែលទទួលស្គាល់ថាសាធារណរដ្ឋសង្គមនិយមសូវៀតដួលរលំម្តងណាឡើយ។

យោងតាមរបាយការណ៍របស់តុលាការទីក្រុង Volgograd បានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំងនោះមានឈ្មោះថាSergey Mបានពិពណ៌នាខ្លួនឯងថាជាមេដឹកនាំស្តីទីនៃគ្រប់ការិយាល័យទាំងអស់ដោយគ្មានលើកលែងការិយាល័យណាមួយឡើយនៅក្នុងទីក្រុងVolgogradនេះគឺក្នុងនាមជាទីក្រុងរបស់សហភាពសូវៀត។ ជននេះថែមទាំងប្រកាសទៀតថា ពួកគេគឺជាប្រជាជននៃសហភាពសូវៀត បើទោះបីសហភាពសូវៀតបានដួលរលំបាត់ពីផែនទីពិភពលោកតាំងពីអម្លុងដើមទសវត្សរិ៍ឆ្នាំ១៩៩០បាត់ទៅហើយក៏ដោយ៕

ប្រែសម្រួល ៖ សារឹទ្ធ (Yuth)