កូវីដ១៩ ៖ អង់គ្លេសបញ្ចប់ការបិទប្រទេសទាំងស្រុងនៅថ្ងៃទី២ខែធ្នូខាងមុខនេះ

(អន្តរជាតិ)៖ លោកនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស បូរីស ចនសុន មានផែនការបញ្ចប់ការបិទប្រទេសទាំងស្រុងនៅថ្ងៃទី២ខែធ្នូនេះ ក្នុងពេលដែលសភាពការនៃការឆ្លងជម្ងឺកូវីដ-19កាន់តែមានស្ថិរភាពហើយនោះ។

មន្ត្រីនៃការិយាល័យរបស់បូរីស ចនសុនកាលពីថ្ងៃសៅរ៍ (ម៉ោងនៅប្រទេសអង់គ្លេស) បាននិយាយថា ប្រទេសអង់គ្លេសត្រូវបានដាក់ក្នុងស្ថានភាពបិទប្រទេសរយៈពេល៤សប្តាហ៍មកហើយដោយចាប់ផ្តើមតាំងពីថ្ងៃទី៥ខែវិច្ឆិកា។

គណៈរដ្ឋមន្រ្តីអង់គ្លេសនឹងជួបប្រជុំគ្នានៅថ្ងៃអាទឹត្យនេះដើម្បីពិភាក្សាគ្នាអំពីការបើកប្រទេសឡើងវិញ ហើយលោកនាយករដ្ឋមន្ត្រីនឹងយកបញ្ហានេះទៅរាយការជូនសភានៅថ្ងៃចន្ទ័ដើមសប្តាហ៍ក្រោយ។ ការិយាល័យលោកបូរីស ចនសុន ក៏មានផែនការប្រកាសអំពីកម្មវិធីផ្តល់វ៉ាក់សាំងទូទាំងប្រទេសនៅខែក្រោយ និងបន្តផ្តល់ម៉ាស់បន្ថែមដល់ប្រជាជនរហូតទាល់តែវ៉ាក់សាំងត្រូវបានដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព៕

ប្រែសម្រួល៖ សារឹទ្ធ (Yuth)