បុរស៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម ពេលធា្លក់ចូលទៅក្នុង……

សៀមរាប៖គួឲ្យសង្វែកដែល៣នាក់ជាបងប្អូនថ្លៃនឹងគ្នាបានចុះដាក់បំពង់ទីបក្នុងអណ្តូងជម្រៅប្រមាណ៦ម៉ែត្របណ្តាលឲ្យស្លាប់ទាំងអស់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ខែមេសាឆ្នាំ២០១៩នៅភូមិតាលាវឃុំតាសោមស្រុកអង្គរជុំខេត្តសៀមរាប

ជនរងគ្រោះ៣នាក់មានឈ្មោះដូចខាងក្រោម:

/ឈ្មោះធុលធឿនភេទប្រុសអាយុ២៩ឆ្នាំ

/ឈ្មោះហ៊ន់ជាតិភេទប្រុសអាយុ៣០ឆ្នាំ

/ឈ្មោះលន់ឡុកភេទប្រុសអាយុ៣០ឆ្នាំ

ជនរងគ្រោះខាងលើរស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

មន្ត្រីនគរបាលជំនាញនិងក្រុមគ្រូពេទ្យបង្អែកស្រុកបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់នៅក្នុងអណ្តូងមុនពេលបញ្ជូនមកដល់មន្ទីរពេទ្យដោយសារក្នុងអណ្តូងខ្វះអុកស៊ីសែនទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណី៕