Breaking News៖ កំពូលវិហារមួយដ៏ល្បីដែលមានអាយុកាល ៩០០ឆ្នាំ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធូរសន្ធៅនៅទីក្រុងប៉ារីស

ប៉ារីស៖អគ្គីភ័យលេបត្របាក់ផ្នែកខាងលើកំពូលវិហារដ៏ល្អNotre Dame Cathedral ស្ទើរតែទាំងស្រុងហេតុការណ៍នេះកើតឡើនៅវេលាយប់ម៉ោង១២:០០រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩នេះ។

អ្នកនាំពាក្យNotre Dame លោកAndre Finot បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថាអ្វីគ្រប់យ៉ាងត្រូវបានឆេះទាំងអស់ប៉ុន្តែនៅល្ងាចថ្ងៃចន្ទលោកJean-Claude Gallet ប្រធានអគ្គិភ័យក្រុងប៉ារីសបានប្រាប់ទៅអ្នកយកព័ត៌មានថាលោកជឿជាក់ថាអ្នកពន្លត់អគ្គីភ័យបានជួយសង្រ្គោះមួយផ្នែកតូចនៅដែលសំខាន់ៗរបស់ព្រះវិហារពីការឆាបឆេះបានដោយមិនមានអ្នកណារងរបួសនោះឡើយ។

អភិបាលរងម្នាក់នៅទីក្រុងប៉ារីសលោកអេម៉ានូអែលហ្គ្រីហ្គ័( Emmanuel Gregoire ) បាននិយាយថាវិហារនេះបានទទួលរងនូវការខូចខាតយ៉ាងពេញទំហឹងប៉ុន្តែក្រុមមន្រ្តីបាននិយាយថាក្រុមអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះផ្នែកខ្លះនៃសិល្បៈនិងបំណែកដែលមិនអាចកាត់ថ្លៃបានរក្សាទុកនៅក្នុងព្រះវិហារនោះឬស្លាប់នោះទេ។

ទីភ្នាក់ងារនេះបាននិយាយនៅលើTwitter ថាមធ្យោបាយទាំងអស់ត្រូវបានប្រើលើកលែងតែយន្តហោះទម្លាក់គ្រាប់បែកទឹកដែលអាចប្រើដើម្បីបំផ្លាញអគារទាំងមូលនៃព្រះវិហារ

ខណៈដែលលោកប្រធានាធិបតេយ្យអាមេរិកគឺលោកDonald Trump បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយTwitter ថាវាពិតជារន្ធត់ណាស់នៃការទស្សនាការឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះគួរតែមានយន្តហោះទម្លាក់គ្រាប់បែកទឹកដើម្បីទប់ស្កាត់

ការប្រមូលផ្ដុំនៃវីដេអូនិងរូបភាពយ៉ាងច្រើនបានរីករាលដាលតាមរយៈបណ្តាញសង្គមដែលបង្ហាញពីដំបូលនិងរង្វង់នៃវិហារគ្រឹស្តដែលមានអាយុជិតកាល៩០០ឆ្នាំដែលបានឆាបឆេះដោយអណ្តាតភ្លើងនិងមានផ្សែងយ៉ាងច្រើនហូរចេញពីដំបូល។

ក្រោយពេលកើតហេតុអាជ្ញាធរមិនទាន់បានបង្ហាញពីមូលហេតុនៃអគ្គីភ័យដែលបានឆាបឆេះវិហារដែលមានអាយុកាល៩០០ឆ្នាំនេះនៅឡើយទេហើយក្រុមអ្នកពន្លត់អគ្គីភ័យបាននឹងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយសង្គ្រោះពីការឆាបឆេះនេះផងដែរ។