ត្រឹមតែ២ថ្ងៃ មនុស្ស៣០នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ទី​១៤​ និង​ ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​៣០នាក់​និង​របួស​ធ្ងន់​ស្រាល​ចំនួន​៨៩នាក់​។ នេះ​បេី​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ។

មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មាន​ដូចជា​ករណីបើកបរល្មេីស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព​បេីក​វ៉ា​ជែង​ និង​ បេីកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​។

សូម​ប្រុងប្រយ័ត្ន​គ្រប់​ពេលវេលា​ ដេីម្បី​អាយុ​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ៕