រថយន្តសុាំងយ៉ុង១គ្រឿងបើកបរបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្តសុាំងយ៉ុង១គ្រឿង ដឹកអ្នកដំណើរមកពីខេត្តបើកបរដោយគ្មានការប្រុងប្រយត្ន័ បានបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍បនេះបានកើតឡើងនៅវេលាម៉ោង១២ៈ៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្ រភូមិអន្លង់គង់ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីអ្នកជិះលើរថយន្តបានអោយដឹងថា មុនពេលកើតហេតុគឺរថយន្តសុាំងយ៉ុងដែលពាក់ស្លាកលេខ ភ្នំពេញ 2AO-6203 បានដឹកពួកគាត់មកពីខេត្តចូលក្នុងរាជធានីភ្នំពេញស្រាប់តែមកដល់ចំនុចកើតហេតុ ត្រង់ផ្លូវរាងកោងបន្តិចហើយផ្លូវរអិលដោយមានភ្លៀងរលឹមបន្តិចផងនោះ គួបផ្សំរថយន្តបើកបរល្បឿនលឿនដោយគ្មានការប្រុងប្រយត្ ន័ទើបបុកសួនច្បារពុះចែកទ្រូងផ្លូវរ និងស្លាកចរាចរណ៍បាកដាច់រាបដល់ដីរួមនិងដើមឈើដាំលំអរអស់ជាច្រើនដើមផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុធ្វើការដោះស្រាយអ្នកបើកបររថយន្តសងសំណងនូវការខូចខាតទៅខាងក្រុមហ៊ុនចិនជាអ្នកធ្វើផ្លូវ៥០ម៉ែត្រ៕