ងោកមួយភាំងភ្ញាក់មកវិញ ឈាមហូរពេញក្បាល

កំពង់ធំ៖មានករណីគ្រោះថ្នាក់ចរាចណ៍ បង្កឡើងដោយខ្លួនឯង ដោយរថយន្តបើកក្រទ្បាប់ធ្លាក់ផ្លូវ នៅវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ បណ្តាលឲ្យរបួសស្រាល០២ នាក់ (ប្រុស) លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៣-១៩៤ ភូមិសារី ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រថយន្តម៉ាក Toyota Prius ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AM-2117 (ទិសដៅពីភ្នំពេញទៅសៀមរាប) បើកបរដោយឈ្មោះ យិន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្ត នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របួសស្រាល ត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។

ចំណែកអ្នករួមដំណើរក្នុងរថយន្ត ឈ្មោះ XU LEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E49165555 របួសស្រាល បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយយដេកខ្លាំងពេក។

ក្រោយកើតហេតុ រថយន្តត្រូវបានសម្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕