ទៀតហើយ! រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ  ព្រោះតែខ្លួនកំពុងតែ…..

ភ្នំពេញ​ ៖ បុរសជាអ្នកបេីករថយន្តម្នាក់ និងម្នាក់ទៀតរងរបួសស្រាលពេលកំពុងបេីករថយន្ត TACOMA ក្នុងល្បឿនលឿន​​ ងោកងុយ​មួយភាំង ទើបធ្វេីឲ្យរថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់បាក់ស្លាកសញ្ញាព្រួញប្រាប់ទិសផ្លូវ និងដាច់កាឡេកង់មុខខាងឆ្វេង បេីកទៅមុខលែងរួច​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​កើតឡើងនៅវេលាម៉ោង០៤:៥០នាទីទាបភ្លឺ​ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវ​R6 (ស្តុបសួនច្បា​រក្ដាន់២) ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត TOYOTA TACOMA មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2S-9539 បើកបរដោយបុរស២នាក់ ក្នុងល្បឿនលឿន​ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ងោកមួយភាំង​ ទេីបធ្វេីឲ្យរថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង និងបាក់ស្លាកសញ្ញាព្រួញប្រាប់ទិសផ្លូវ និងដាច់កាឡេកង់មុខខាងឆ្វេង បេីកទៅមុខលែងរួច​ ខូចខាតផ្នែកខាងមុខខ្ទេចយ៉ាងដំណំ។

នក្រោយពេលកើតហេតុសមត្ថកិច្ចនគរ​បាលទួលស្វាយព្រៃទី២ បានចុះដល់កន្លែងកើតហេតុហើយបានចុះធ្វើការពិនិត្យមើលជាក់ស្ដែង​ ដោយឃេីញមានលិខិតកិច្ចសន្យាជួលរថយន្តរវាងម្ចាស់រថយន្តនិងជនជាតិចិនដែលជាអ្នកបេីកបរ​ ដែលនៅក្នុងរថយន្ត​ ហើយទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ​ ចុះមកធ្វេីការវាស់វែង​ និងស្ទូចយកទៅរក្សាទុក​ បណ្ដោះអាសន្ន​ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នា​ និងសងការខូចខាតទ្រព្យសម្បតិ្តសាធារណៈ​ នៅពេលក្រោយទៀត៕