មេក្លោង​និងក្រុមបងធំ​ ដេញប្រយុទ្ធគ្នាយ៉ាងសាហាវ​ដូចហូលីវូត ពេលនេះសម្ថកិច្ចកំណត់មុខសញ្ញាបានហើយ

​កំពង់ឆ្នាំង​ ​៖​កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ៈ៣០ នាទី កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងករណីក្មេងស្ទាវ ដេញកាប់គ្នាផ្អើលពេញបណ្តាញហ្វេសប៊ុក។

សង្ស័យមានឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចករណីហិង្សាដោយចេតនា​ ដែលបង្កឡើងនៅចំនុចខ្លាកូន​ ភូមិផ្សារត្រាច​ ឃុំលង្វែក​ នៅវេលាម៉ោង ១៥ៈ៤០នាទី កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩  ។

ដោយក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំនុចផ្លូវចូលវត្ត ត្រឡែង កែង កាលពីល្ងាចម្សិលមិញ ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឲ្យទាល់តែបាន​ ។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់។