របស់​៨​យ៉ាង​ជំនួយ​ការ​ថត​សម្រាប់​ស្រីៗ​ចូល​ចិត្ត​ថត​រូប ​ចេញ​មក​មិន​ចាញ់​អ្នក​ជំនាញ

ការ​ថត​រូប​គឺ​ជា​ចំណូល​ចិត្ត​ដ៏​កប់​ជ្រៅ​របស់​នារីៗ។ ប៉ុន្តែដើម្បី​បាន​រូប​ស្អាត ស្រីៗ​ត្រូវ​ការ​អ្នក​ថត​រូប​ដែល​ពូកែ​ម្នាក់ ព្រោះ​ថត​ដោយ​ខ្លួន​ឯង​មិន​ងាយ​បាន​រូប​ស្អាត​ៗ​ឡើយ។ មាន​របស់​៨​យ៉ាង​ដែល​នៅ​ក្បែរ​ដៃ ហើយ​ស្រីៗអាច​សាក​ល្បង​ដោយ​ខ្លួន​ឯងដើម្បី​បានរូប​ភាព​ស្រស់ស្អាត មាន​ពន្លឺ​ភ្លឺផ្លេក​ជំនួយ និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​មិន​ចាញ់​អ្នក​ជំនាញ។​

របស់​ទាំង​នោះ​មាន​ដូចជា៖

១-ដុំ​ធ្វើ​ពី​កែវ​

២-វ៉ែនតា​ដែល​មាន​កញ្ចក់​បែក​ប្រាំពីរ​ពណ៌

៣-ឆ័ត្រ​ថ្លា

៤-សរសៃ​ប្លាស្ទិក​ថ្លា

៥-អំពូល​តូចៗ

៦- CD

៧-ក្រដាស​អាលុយមីញ៉ូម

៨-បង្អួច​កញ្ចក់

អត្ថបទផ្សេងទៀត៖ ជូន​ចំពោះ​នារី​! ត្រូវ​ស្រឡាញ់​បុរសដែល​ស្រឡាញ់​ភាព​ស្អាត​ស្អំ​ខាង​ក្នុង​អ្នក​ជាង​ខ្លួន​ប្រាណ​​របស់អ្នក

ជូន​ចំពោះ​នារី​ទាំង​អស់!

-ត្រូវ​ស្រឡាញ់​បុរស​ដែលនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ​។ អ្នក​ដែល​អាច​ទទួល​យកគុណ​វិបត្តិ ទទួល​យក​កំហុស និង​ភាព​ទន់​ខ្សោយ​របស់​អ្នក ហើយ​ផ្ដល់​មក​ឲ្យ​អ្នក​វិញ​នូវ​តម្លៃ​មួយ​យ៉ាង​សក្តិសម។

-ត្រូវ​ស្រឡាញ់​បុរស​ដែល​តស៊ូ​ដើម្បី​អ្នក​ទោះបីជាមាន​ការលំបាក​ និងព្យុះភ្លៀង​នៅក្នុងជីវិតយ៉ាងណាក៏ដោយ។ បុរស​ដែល​អាច​ទទួល​យក​អាកប្បកិរិយាឆ្កួត​ឡប់​ ឬ​រំអុក​រំខានរបស់អ្នក​ដោយ​មិន​ប្រើ​ពាក្យ​ថា​ធុញទ្រាន់។

-ត្រូវ​ស្រឡាញ់​មនុស្ស​ប្រុស​ដែល​នៅ​ក្បែរ​អ្នក​ពេល​ដែល​ដុនដាប​បំផុត ហើយ​គេ​អាច​ជួយ​លួងលោម​អ្នក​រហូត​អ្នក​លែង​អី។ មនុស្ស​ប្រុស​ដែល​នៅ​តែនិយាយ​ជាមួយ​អ្នក​យ៉ាង​ទន់ភ្លន់​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ឈ្លោះគ្នា​ហើយ​ក៏​ដោយ។

-ត្រូវ​ស្រឡាញ់​​បុរស​ដែល​កោតសរសើរ និង​ឲ្យ​តម្លៃ​ចំពោះការខិតខំ​ប្រឹងប្រែង​របស់អ្នក ហើយ​នឹងណែនាំ​អ្នក គាំទ្រ​អ្នក​ទៅ​កាន់​បំណង​ប្រាថ្នា​ជីវិតរបស់អ្នក។ អ្នក​ណា​ដែល​នៅ​ក្បែរ​អ្នក​​ដើម្បី​ចង់​ឃើញ​ស្នាម​ញញឹម​របស់​អ្នក​ទោះ​ដឹង​ថា​ថ្ងៃ​នោះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ក៏​ដោយ។

-ត្រូវ​ស្រឡាញ់​មនុស្ស​ប្រុស​ដែល​អាច​ថើប​អ្នក​​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​អ្នក និង​ផ្ដល់​ឲ្យ​អ្នក​នូវអារម្មណ៍​ដែល​អស្ចារ្យ​ជាង​គេ​បំផុត។ អ្នក​ណា​ដែល​មិន​ភ្លេច​ Call មក​អ្នក​ពេល​អ្នក​នៅ​ឆ្ងាយ។ អ្នក​ណា​ដែល​តែងតែ​ផ្ញើ​សារ​យ៉ាង​កក់ក្ដៅ​មក​ឲ្យ​អ្នក​ពេល​អ្នក​មិន​បាន​នៅ​ក្បែរ​គេ។

រូបតំណាង
-ត្រូវ​ស្រឡាញ់​អ្នក​ណា​ដែល​អាច​ធ្វើ​ជា​មិត្ត​ល្អ និង​សង្សារ​ដ៏​ល្អ​របស់​អ្នក​ក្នុង​ពេល​តែមួយ។ អ្នកណា​ដែល​នឹង​អាច​នៅ​ជាមួយ​អ្នក​ហើយ​និយាយអំពីរឿងរ៉ាវ​នៅ​ក្នុង​ជីវិត​ជាមួយគ្នា​ដោយ​មិន​ធុញទ្រាន់។ អ្នក​ណា​ដែល​កាន់​ដៃ​អ្នក និង​បង្ហាញ​ដល់​អ្នក​ដទៃ​ថា​គាត់​ស្រឡាញ់​គាត់ខ្លាំង​ដោយ​មិន​ហត់នឿយ។

-ត្រូវ​ស្រឡាញ់​អ្នក​ណា​ដែល​អាច​លើក​លែង​ទោស​ឲ្យ​អ្នក​បាន។ អ្នក​ដែល​មិន​គិត​ពី​ឋានៈ បុណ្យស័ក្ដិ​ មុខ​តំណែង​អ្នក ហើយ​ស្រឡាញ់​អ្នក​ជា​អ្នក។ ស្រឡាញ់​អ្នក​ដែល​ផ្ដល់​ការ​សម្រេច​ចិត្ត​ឲ្យ​អ្នក មិន​មែន​បង្ខំ​អ្នក​ឲ្យ​ធ្វើ​តាម​គេ។

-ត្រូវ​ស្រឡាញ់​អ្នក​ណា​ដែលអាចស្រឡាញ់ភាព​ស្អាតស្អំ​ចេញ​ពី​ខាង​ក្នុង​របស់​អ្នក​ជា​ជាងខ្លួន​ប្រាណ​របស់អ្នក។ អ្នក​ដែល​អាចលុបបំបាត់ការព្រួយបារម្ភ ទឹកភ្នែក និងការសង្ស័យរបស់អ្នក​បាន។ ស្រឡាញ់​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ​បាន​ដោយ​មិន​មែន​Surprise ​អ្នក​​តែ​ថ្ងៃ​ពិសេស​នោះ​ទេ៕​