អ្នកទេសចរ​អាល្លឺម៉ង់​២៩​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​នៅ​ព័រ​ទុយ​ហ្គាល់​

បរទេស៖ ​យ៉ាងហោច​ណាស់​មនុស្ស ២៩​នាក់​បាន​ស្លាប់​បន្ទាប់ពី​រថយន្តក្រុង​មួយ​ដែល​ដឹក​អ្នកទេសចរ​អាល្លឺម៉ង់​ច្រើន​នាក់​បាន​ធ្លាក់​ចេញពី​ផ្លូវ​មួយ​ហើយ​បាន​ក្រឡាប់​នៅ​កោះ Madeira ប្រទេស​ព័រ​ទុយ​ហ្គាល់​កាលពី​ថ្ងៃ​ពុធ​ទី​១៧​ខែ​មេសា​។​

​សារព័ត៌មាន​Lusa របស់​ព័រ​ទុយ​ហ្គាល់ បាន​និយ​យា​ថា មនុស្ស​២៨​នាក់​ផ្សេង​ទៀត​បានរ​បួស​នៅក្នុង​ឧបទ្ទហេតុ​នេះ​នៅ​ជិត​ទីក្រុង​Caniço ។​

​សេចក្តីរាយការណ៍​បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅពេល​ដែល​អ្នកបើករថយន្ត​នេះ​បាត់បង់​ការគ្រប់គ្រង​នៅ​ផ្លូវ​ប្រសព្វ​មួយ​ហើយ​បាន​ធ្លាក់​ចេញពី​ផ្លូវ​។ ​អ្នកទេសចរ​ទាំងអស់​នៅលើ​រថយន្ត​នេះ ជា​ជនជាតិ​អាល្លឺម៉ង់ ប៉ុន្តែ​អ្នក​ស្រុក​មួយចំនួន​ក្នុង​តំបន់​នៅលើ​រថយន្ត​នោះ​បាន​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ស្លាប់​និង​របួស​ទាំងនោះ​។

​រថយន្តក្រុង​នេះ បាន​កំពុង​ដឹក​មនុស្ស​៥៥​នាក់ នៅ​ពេល​ហេតុការណ៍​នេះ បាន​កើតឡើង​។ ការស៊ើបអង្កេត​លើ​មូលហេតុ​គ្រោះថ្នាក់​នេះ ត្រូវាបាន​ធ្វើឡើង​៕