យន្តហោះធំបំផុត លើលោកថ្មី ធ្វើតេស្តជោគជ័យ នៅអាមេរិក

បរទេស: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី១៤ខែមេសានេះ បានឲ្យដឹងថា យន្តហោះធំបំផុត របស់ពិភពលោក ដែលត្រូវផលិតឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ Stratolaunch បានបញ្ចប់ការធ្វើតេស្តហោះហើរ ជាលើកដំបូងរបស់ខ្លួន ហើយកាលពីថ្ងៃសៅរ៍។
យោងតាមការចេញផ្សាយ របស់ក្រុមហ៊ុន Stratolaunch ផ្ទាល់ បានឱ្យដឹងថា ដោយមានការរចនាស្លាប មានទំហំធំជាងប្រវែង នៃតារាងបាល់ទាត់អាមេរិក យន្តហោះនេះ បានហោះចេញពីកំពង់ផែ និងទីតាំងទ័ពអាកាស Mojave Air នៅរដ្ឋកាលីហ្វ័រនីញ៉ា នៅម៉ោង៦និង៥៨ នាទីព្រឹកម៉ោង។


ការហោះហើរទទួលបាន ល្បឿនអតិបរមា១៨៩ម៉ៃល៍ ឬ៣០២គីឡូម៉ែត្រ ក្នុងមួយម៉ោង យន្តហោះនេះបានហោះហើរ រយៈពេល២.៥ម៉ោងលើវាលខ្សាច់ Mojave ដែលមានកម្ពស់ រហូតដល់ ១៧០០០ហ្វីត។
ការហោះហើរដំបូង ដែលជាផ្នែកមួយ នៃការហោះហើរ ដែលអ្នកបើកបរប្រើប្រាស់ សម្រាប់ការវាយតម្លៃការអនុវត្តន៍ ការហោះហើរ និងគុណភាពនៃការដឹកជញ្ជូន មុនពេលចុះចត ដោយជោគជ័យនៅកំពង់ផែអាកាសនិងអវកាស Mojave ៕