លាន់ដូចរន្ទះ!!! ស៊ាំយ៉ុង ព្រលះMSX ឆេះម៉ូតូខ្ទេចគ្មានសល់

កំពង់ធំ៖រថយន្តម៉ាកស៊ាំយ៉ុង បានបុកជាមួយម៉ូតូម៉ាក MSX មួយគ្រឿងពេញទំហឹង លាន់ដូចរន្ទះ ឆេះម៉ូតូខ្ទេច និងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង១១ៈ២០នាទី យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

សម្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង គ្មានស្លាកលេខ បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ បានបុកម៉ូតូម៉ាក MSX លាន់ដូចរន្ទះបណ្តាលឲ្យឆេះម៉ូតូខ្ទេច និងស្លាប់អ្នកបើកបរយ៉ាងរន្ធត់ផងដែរ។ ចំណែកអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកសាកសពទៅតម្កល់ទុកនៅវត្តចំបក់កញ្ញា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ និងវាស់វែងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕