កិច្ចប្រជុំកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ពូទីន ទំនងជានឹងធ្វើឡើង នៅសប្ដាហន៍ក្រោយ

(សេអ៊ូល)៖ សន្និសីទកំពូលដំបូង រវាងប្រទេសកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទំនងជានឹងធ្វើឡើង នៅសប្តាហ៍ក្រោយនេះ នៅពេលដែលប្រេសិតនុយក្លេអ៊ែរកំពូល របស់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

យន្តហោះដឹកអ្នកដំណើរ របស់កូរ៉េខាងជើង Air Koryo ក៏គ្រោងនឹងហោះហើរ ពិសេសទៅក្រុងវ្ល៉ាឌីវ៉ូស្តុក នៅសប្តាហ៍ ក្រោយដោយលើកឡើង ពីការរំពឹងទុកថាលោក គីម អាចនឹងជួបជាមួយលោក ពូទីន នៅក្នុងទីក្រុងប្រទេសរុស៊្សី ជាប់ព្រំដែនខាងជើង នៅថ្ងៃពុធក្រោយពេលដែលលោក ពូទីន ធ្វើដំណើរទៅទិសបូព៌ា ឆ្ពោះទៅប្រទេសចិន សម្រាប់ សន្និសីទអន្តរជាតិ។

ក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ទំនងជាកំពុងខឹងសម្បា ចំពោះការពង្រឹងការទូត ជាមួយក្រុងម៉ូស្គូ នៅក្នុងការចង្អុលបង្ហាញមួយទៀត ដែលថា កិច្ចប្រជុំកំពូល គីម -ពូទីន អាចកើតមាននាពេលអនាគត នៅក្នុងនោះដែរ ក្រសួងការបរទេសម៉ូស្គូ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចប្រជុំកំពូល រវាងលោក ពូទីន និងលោកគីម៕