ប្រទេស​អាស៊ាន​១ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មានអ្នកប្រើ​អ៊ិនធើណិត​ច្រើនជាងគេ​ក្នុងលោក

(បរទេស)៖ គេហទំព័រ​បរទេសបាន​បង្ហាញ​​​ស្ថិតិ​​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​ជាង​គេ​ ក្នុង​ឆ្នាំ​២០១៨ ដែល​ក្នុង​នោះ ក៏​មាន​ប្រទេស​នៅ​អាស៊ាន​មួយ​ផងដែរ គឺ​ឥណ្ឌូណេស៊ី។
ប្រទេស​ទាំង ១០នោះ មានដូចខាងក្រោម៖

១. ចិន៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៨០៤.៥​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១,៤០០​លាន​នាក់។

២. ឥណ្ឌា៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៤៨៣​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១,៣០០​លាន​នាក់។

៣. សហរដ្ឋអាមេរិក៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ២៧៤.៩​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ៣២៤​លាន​នាក់។

៤. ប្រេស៊ីល៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ១៣៨.៤​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ២០៩​លាន​នាក់។

៥. ជប៉ុន៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ១១៧.៦​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១២៧​លាន​នាក់។

៦. រុស្ស៊ី៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ១១៦.៩​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១៤៣​លាន​នាក់។

៧. ឥណ្ឌូណេស៊ី៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៩៥.២​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ២៦៣​លាន​នាក់។

៨. នីហ្សេរីយ៉ា៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៩២.៣​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១៩០​លាន​នាក់។

៩. ម៉ិកស៊ីកូ៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៨៦.១​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១២៩​លាន​នាក់។

១០. អាល្លឺម៉ង់៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៧៧​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ៨២​លាន​នាក់៕