ខ្លាំង​បាត់​!! យក​កាំភ្លើង​គំរាម​បាញ់​ប្រពន្ធ

(ខេត្តព្រៃវែង)៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៧ មេ​សា ២០១៩ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខ្លី​កែ​ច្នៃ ដោយ​គ្មាន​ច្បាប់​អនុញាតិ និង​បាញ់​គំរាម​ប្រពន្ធ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ យិ​ន អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​នាំ​ទៅ​ប៉ុស្តិ៍​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕