បុរសម្នាក់ត្រូវ​គេវ៉ៃដេកសន្លប់ស្ដូកស្តឹង ខណៈពេលទៅចាប់ម៉ូយនៅ……

ភ្នំពេញ៖​ កាលវេលាម៉ោង៨.៥០នាទីយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៩​ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វាត្រេីយ ខាលិច(គួចកាណុង)​ បុរសដែលជាអ្នករត់កងបីឥណ្ឌា​ម្នាក់​ ត្រូវ​គេវ៉ៃខណៈដែលទៅចាប់ម៉ូយនៅទីតាំងដែលពួកគេឈរជេីង​ បណ្ដាលអោយសន្លប់ស្ដូក​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកេីតហេតុ​ បានប្រាប់អោយដឹងថា​ មានអ្នករត់ម៉ូតូនិងកង់បីឥណ្ឌា​ ៤ទៅ៥នាក់​ បានរត់ចាប់ម៉ូយឡានតាក់សុីឈប់ទំលាក់ម៉ូយនៅគល់ស្ពានគួចកាណុងជារៀងរាល់ថ្ងៃ​ លុះមកដល់ថ្ងៃកេីតហេតុ​ ក៍មានរថយន្តទំលាក់ម៉ូយដូចសព្វដង​ ស្រាប់តែមានកង់បីឥណ្ឌា​ពណ៌សគ្មានស្លាកលេខ មកឈប់ចាប់ម៉ូយ​ តែត្រូវបានក្រុមជនបង្កប្រាប់ថា​ បងចាំពួកខ្ញុំចាប់គ្រប់គ្នាសិន​ នៅសល់បងចាប់ចុះ​ ព្រោះកន្លែងនេះជាទីតាំងដែលពួកខ្ញុំឈរជេីង​ ចំណែកជនរងគ្រោះបាននិយាយថា​ គ្មានកម្មសិទ្ធអ្នកណាម្នាក់ទេ​ ខ្ញុំចាប់បានយកហេីយ​ ក្រោយមកក៍ផ្ទុះអំពេីហឹង្សាឈានដល់កាវាយតប់គ្នារហូតដល់សន្លប់ស្ដូកស្ដឹងនៅកន្លែងកេីតហេតុ។

ជនរងគ្រោះមានឈ្មោះ​ ឆុន​ រិទ្ធ​ មានឆ្នាំកំណេីត​ ១០.០៩.១៩៨៣.កន្លែងកំណេីតភូមិដំណាក់ត្រាច​ ឃុំក្សេមក្សាន្ត​ ស្រុកឧត្ដង្គ​ ខេត្តកំពង់ស្ពឺសព្វថ្ងៃស្នាក់នៅផ្ទះជួល​ នៅទួលសង្កែ​ ជនរងគ្រោះបាននិយាថា​ គាត់ចង់ទៅដាក់ពាក្យបណ្ដឹងព្រោះគាត់ស្គាល់មុខក្រុមជនបង្ក​ ហេីយក៍មានកាមេរាសុវត្តិភាព​ផងដែរ។

ក្រោយពេលកេីតហេតុសមត្ថិកិច្ច​បានមកដល់​ ហើយក៏អោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្រះចក​ ដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕