ដំណឹងល្អ! ប្រជាពលរដ្ឋមានបញ្ហាភ្នែកឡើងបាយ អាចទទួលបានការបកបាយភ្នែកដោយប្រើកុំព្យួទ័រទំនើប ដោយឥតគិតថ្លៃ!

(ភ្នំពេញ)៖ ជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកឡើងបាយ អាចទៅទទួលបានការបកបាយភ្នែកប្រើដោយកុំព្យួទ័រទំនើប ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ ០៤ ខែឧសភា ឆ្នាំ២០១៨។

ការផ្តល់ជូនការបកបាយភ្នែកដោយប្រើប្រាស់កុំព្យួទ័រទំនើប ដោយឥតគិតថ្លៃនេះ រៀបចំឡើងដោយមន្ទីរពេទ្យភ្នែកកម្ពុជា សហការជាមួយអង្គការសកម្មភាពដើម្បីសុខភាព ក្នុងគោលបំណងជួយកាត់បន្ថយភាពពិការភ្នែកដែលបណ្តាលមកពីភ្នែកឡើងបាយនៅកម្ពុជា។

ព័ត៌មានបន្ថែម សូមអានសេចក្តីជូនដំណឹង របស់មន្ទីរពេទ្យភ្នែកកម្ពុជា៖