​ព្រួត​គ្នា​វ៉ៃ​ទៅលើ​បុរស​រត់​កង់​បី​ឥណ្ឌា​ម្នាក់​សន្លប់​ស្តូកស្តឹង

ភ្នំពេញ​៖​ បុរស​ដែលជា​អ្នករត់​កង​បី​ឥណ្ឌា​ម្នាក់​ត្រូវគេ​វ៉ៃ​ខណៈដែល​ទៅ​ចាប់​ម៉ូយ​នៅ​ទីតាំង​ដែល​ពួកគេ​ឈរជើង​បណ្ដាលឱ្យ​សន្លប់​ស្ដូកស្តឹង​។​ដល់ពេល​ឡានពេទ្យ​មកដល់​ដឹកយក​ទៅ​សង្គ្រោះ​ដឹងខ្លួន​ហើយ​ប្រកែក​មិន​ព្រមទៅ​ពេទ្យ​ទេ ចាំ​សមត្ថកិច្ច​មកដល់​ទៅ​ដាក់​ពាក្យបណ្ដឹង​វិញ​។

​ហេតុ​ករ​ណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខា​លិច​(​គួច​កាណុង​) ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ។

​ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឆុន រិ​ទ្ធ មាន​ឆ្នាំ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​កង់​បី​ឥណ្ឌា​កន្លែង​កំណើត​ភូមិ​ដំណាក់​ត្រាច ឃុំ​ក្សេមក្សាន្ត ស្រុក​ឧត្ដ​ង្គ ខេត្តកំពង់ស្ពឺ​​។ ​សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​នៅ​ទួល​សង្កែ​ជនរងគ្រោះ​បាន​និយាយថា​គាត់​ចង់ទៅ​ដាក់ពាក្យ​បណ្ដឹង​ព្រោះ​គាត់​ស្គាល់មុខ​ក្រុម​ជនបង្ក ហើយក៏​មានកា​មេ​រា​សុ​វត្តិភាព ផងដែរ​៕