សមត្ថកិច្ច​បញ្ជាក់​ករ​ណី​ឃាតកម្ម ប្អូនប្រុស​កាប់​បងស្រី​បង្កើត​ពីរ​នាក់​ស្លាប់ នៅ​ស្រុក​សូទ្រនិគម​

សៀមរាប៖ ​សមត្ថកិច្ច​ស្រុក​សូទ្រនិគម​បញ្ជាក់ថា ស្ត្រី​ពីរ​នាក់​ដែល​បាន​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសា​ប្អូនប្រុស​បង្កើត​របស់ខ្លួន ប្រើ​កាំបិត​បុ័ងតោ​កាប់ គឺ​ផ្តើមចេញពី​ទំនាស់​ដីធ្លី​។​

សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ស្ត្រី​រងគ្រោះ​ទី​១ មានឈ្មោះ​រ៉ូ ខឹម អាយុ​៤៩​ឆ្នាំ និង​ស្ត្រី​ទី​២ ឈ្មោះ​រ៉ូ ឃុ​​ត អាយុ​៤២​ឆ្នាំ​។ ចំណែក​ជនដៃដល់​មានឈ្មោះ​រ៉ូ វន ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ពួកគេ​គឺជា​បងប្អូន​បង្កើត​រប​ស់​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់ ហើយ​មាន​ទីលំនៅ​ភូមិ​ដំរី​កូន ឃុំ​ពពេល ស្រុក​សូទ្រនិគម​ន​។​

ប្រភពឲ្យដឹងទៀតថា នៅមុន​កើតហេតុ អំឡុង​ម៉ោង​៥​និង​២០​នាទី​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៩ ជន​ដ​ដៃដល់​បាន​ជីកដី​ដាក់​បង្គោល​ធ្វើ​បន្ទប់ទឹក​នៅមុខ​ផ្ទះ​ជនរងគ្រោះ​។​ខណ​:​នោះ​ជនរងគ្រោះ​ក៍​ស្តីបន្ទោស និង​បាន​តបត​ដាក់គ្នា រហូត​ជនសង្ស័យ​ទ្រាំលែងបាន ក៏​ឡើងទៅ​លើផ្ទះ​ទាញ​កាំបិតប៉័ងតោ ចុះមក​វិញ​កាប់​ជន​រង គ្រោះ​ទី​១​ចំ​ថ្គាម​ខាងឆ្វេង​និង​កញ្ចឹងក​ស្លាប់​តែម្តង​។ ឃើញ​ដូច្នេះ​ជនរងគ្រោះ​ទី​២ រត់​ស្រែក​ឲ្យគេ​ជួយ តែ​ត្រូវ​ជនដៃដល់​ដេញតាម​កាប់​ចំ់​ថ្គាម​ខាងឆ្វេង​២​កន្លែង លើ​ត្រចៀក១​កន្លែង និង​បំពង់ក​១​កន្លែង​ស្លាប់​តាម​គ្នា​តែម្តង​។ ក្រោយពេល​កាប់​ហើយ​ជនដៃដល់​មិនបាន​រត់គេចខ្លួន​នោះទេ​។​ នៅពេល​បន្ទាប់​សមត្ថកិច្ច​បាន​ចុះទៅ​ចាប់ខ្លួន​ជនដៃដល់​តែម្តង​។​

សមត្ថកិច្ច​បញ្ជាក់​ចុងក្រោយ​ថា ករណី​ឃាត​កម្មនេះ គឺ​ផ្តើមចេញពី​រឿង​ទំ​នា់​ដីធ្លី ពី​ព្រោះ​កន្លងមក​ជនដៃដល់​ និង​ជនរងគ្រោះ​ធ្លាប់មាន​ជម្លោះ​រហូត​ប្តឹង​គ្នា​ដល់​សាលា​ស្រុក​រួចទៅហើយ គ្រាន់តែ​មិនទាន់បាន​ដោះស្រាយ​គ្នា​ចប់​។​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​បន្ថែម​និង​រៀបចំ​សំណុំរឿង​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​បន្ត​៕​