សមត្ថកិច្ចចាប់ខ្លួន លោក សេង សុភ័ក្រ អគ្គនាយកក្រុមហ៊ុនលក់ និងបង់រំលស់រថយន្ត សេង ហួត ពីបទបោកប្រាស់យកឡានជួលពីអ្នកដទៃមកលក់បានលុយរាប់លានដុល្លារ

(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនលក់ និង បង់រំលស់រថយន្ត សេង ហួត ឈ្មោះ សេង សុភ័ក្រ ត្រូវបាននគរបាលជំនាញ ក្រសួងមហាផ្ទៃចាប់វ៉ៃខ្នោះ នៅហាងស៊ុបមួយកន្លែងនៅបឹងកេងកង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។

មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន លក់និងបង់រំលស់រថយន្តសេង ហួង គឺដោយសារតែអគ្គនាយកក្រុមហ៊ុនរូបនេះបានឆបោកយក ឡានជួលពីអ្នកដទៃមកលក់ ឬ បង់រំលស់ បានលុយរាប់លានដុល្លារ។

ករណីនេះគេសង្កេតឃើញជនរងគ្រោះដែលបង់រំលស់រថយន្តរាប់សិបនាក់មកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់។

សមត្ថកិច្ចបានប្រើពេលយូរថ្ងៃមកហើយ ទើបបានវ៉ៃខ្នោះអគ្គនាយករូបនេះបញ្ជួនទៅក្រសួងមហាផ្ទៃ​ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕