ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តពីបទចែកចាយគ្រឿងញៀន

បាត់​ដំបង៖ ​កម្លាំង​កា​រិ​យា​ល៏​យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២១​ ខែមេសា​ ឆ្នាំ​២០១៩ ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ក្រោយពេល​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​រំចេក​២ ​សង្កាត់​រត​នៈ ក្រុង​បាត់ដំបង​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

លោក​ ស៊ាន សុ​ណា​ល់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត៎ដំបង​បានឲ្យដឹងថា ​ជនសង្ស័យ​មានឈ្មោះ​ ម៉ាន ឡា​វី​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ នៅ​ភូមិ​ឡឥដ្ឋ​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត៎ដំបង​។​

​​វត្ថុតាងដែលរឹមអូសបាន ​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ICE)​ ចំនួន​១​ថង់​ទម្ងន់​
០,៧៦​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង​និង​សម្ភា​រៈសម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​ បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​
​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕