រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋដើរលេងកំសាន្តតាមរមណីយដ្ឋាននានា ប្រមាណជាងកន្លះលាននាក់ កើនឡើងជិត១០%

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៨ នេះ ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលទៅកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងមានចំនួនប្រមាណ ៥០៥.៩០០នាក់ កើនឡើងប្រមាណ៩,៨៥% បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នាកាលពីឆ្នាំ២០១៧។

ក្រសួងបានបញ្ជាក់ក្នុងចំណោមភ្ញៀវទេសចរជាងកន្លះលាននាក់នោះមាន៖ ភ្ញៀវជាតិមានចំនួនប្រមាណ ៤៤៣.០០០នាក់ កើនឡើងប្រមាណ ៨,២៣% និងភ្ញៀវអន្តរជាតិមានប្រមាណ ៦២.៩០០ នាក់ កើនឡើងប្រមាណ១១,៤២%៕