សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា!!! ចោរចិត្តសើងចូរគាស់ផ្ទះគេផ្អើលទាំងយប់

(​ភ្នំពេញ)៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា​នេះ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​មុខ​ផ្សារ​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ពាក់​ពន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​គាស់​ទម្លុះទម្លាយ (​គាស់​ទ្វារផ្ទះ និង​ទូដែក​យក​គ្រឿងអលង្ការ​) ពេល​យប់ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ព្រុំ សា​រិ​ទ្ធ ហៅហាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ឈ្មោះ វង្ស សុ​ជាតិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប ។

ចំពោះ​វត្ថុ​តាង​ដកហូត​រួម​មាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HL ៥៦២៨ ទូដែក​១ (​រក្សា​ទុក​នៅផ្ទះ​ជន​រង​គ្រោះ​) ដែកគាស់​២​ដើម ឈើ​ជ្រុង​ទំហំ​៤​គុណ​៤ ចំនួន​២​ដើម (​មួយ​ដើម​ប្រវែង​១៨០ សង់ទីម៉ែត្រ​) ចបជីក​១ កាំបិតប៉័ងតោ​៣ អង្រែ​ថ្ម​បុក​គ្រឿង​១ ។

ជន​រង​គ្រោះជា​ម្ចាស់​ឈ្មោះ ហ៊ សុ​ទ្ធី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ បាន​បាត់បង់​សម្ភារ ខ្សែ​ក​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លា​ក​ទី​ន​ទម្ងន់​៦​ជី ចំនួន​៣​ខ្សែ​) កងដៃ​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លា​ក​ទី​ន​ដាំ​ត្បូង​ទម្ងន់​មួយ​តម្លឹង​) ចិ​ញ្ជៀ​ន​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លា​ក​ទី​ន​១​វង់ ទម្ងន់ ៥​ជី​) ក្រវិល​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លា​ក​ទី​ន​ស ទម្ងន់​៣​ជី​) និង​ទូរ​ដែក​១​ដែល​ដាក់​គ្រឿងអលង្ការ​នោះ ។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕