រាជរដ្ឋាភិបាលកម្ពុជា សំរេចផ្ទេរភារកិច្ចលោក ព្រុំ សំខាន់ ទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ និងតែងតាំងលោក ថេង សុថុល ជាអភិបាលខណ្ឌចំការមន

ភ្នំពេញ៖ កាលថ្ងៃ០២ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ។យោងតាមអនុក្រឹត្យលេខ៣៩៥ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានសម្រេច ផ្ទេរភារកិច្ចលោក ព្រុំ សំខាន់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ១ ពីអភិបាល នៃគណអភិបាលខណ្ឌចំការមន ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ហើយតែងតាំងលោក ថេង សុថុល ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន រាជធានីភ្នំពេញវិញ។