កម្សាន្តចេះរកគ្នាឃើញ! គូស្នេហ៍តារាថៃ ៤ គូនេះ មុខដូចបងប្អូនបង្កើត

មិនមែនជា​រឿង​ចម្លែក​នោះទេ ​ដែល​សាច់ញាតិ​បងប្អូន​កើតចេញពី​វង្ស​ត្រកូល​តែមួយ​ ហើយ​មានមុខមាត់ និង រូបរាង ក៏ដូចជា​អត្តចរិត​ស្រដៀង​គ្នា​នោះ ប៉ុន្ដែ​អ្នក​ដែល​មិនមាន​ជាប់សាច់​សាលោហិត​នឹង​គ្នា​តែមាន​មុខមាត់​ស្រដៀង​គ្នា​ ទើប​ជា​រឿង​ចម្លែក និង គួរឱ្យភ្ញាក់ផ្អើល ។ តួយ៉ាង​ដូច​តារា​ថៃ ៤ គូ​នេះ​អ៊ីចឹង ពួកគេ​មិនមាន​ជាប់សាច់​ញាតិ​នឹង​គ្នា​សោះ ប៉ុន្ដែ​បែរជា​មានមុខមាត់​ស្រដៀង​គ្នា​ទៅវិញ ហើយ​ថែមទាំង​ជា​គូស្នេហ៍​ដ៏​ស្អិតល្មួត​នឹង​គ្នា​ទៀត ។
​បើ​ចង់​ជ្រាប​ច្បាស់​ថា តារាថៃ៤ គូ ដែលមានមុខមាត់ដូចគ្នា​ថាជាអ្នកណាខ្លះនោះ  តោះ​តាមដាន​ខាងក្រោម ៖

១- តារា​ស្រី Taew Natapohn និង មិត្ត​ប្រុស Ton Arch

​គូស្នេហ៍​មួយគូ​នេះ បាន​ទាក់ទង​គ្នា​អស់​ពេល ១៣ ឆ្នាំមកហើយ ហើយ​អ្នក​ទាំងពីរ​មើលទៅ​ពិតជា​ដូចគ្នា​ខ្លាំងណាស់ ។​

២- នាង Aom Sushar និង លោក Amp Pithan
​កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៨ តារា​ស្រី Aom បាន​បើក​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Amp Pithan ប៉ុន្ដែ​រឿង​ដែល​សំខាន់ ពួកគេ​មើលទៅ​មានមុខមាត់​ស្រដៀង​គ្នា​ណាស់ ដូច​បងប្អូន​បង្ហើ​ត​អ៊ីចឹង ។​

៣- តារា​ប្រុស Alek Teeradetch និង នាង Toey Jarinporn
​គូស្នេហ៍​សិល្បៈ​ថៃ​មួយគូ​នេះ ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​លើកឡើងថា អ្នក​ទាំងពីរ​មានមុខ​ដូច​បងប្អូន​នឹង​គ្នា​ច្រើនជាង​សង្សារ ។​

៤- Toni Rakkaen និង Kaew Jarinya បាន​បើក​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ជា​សាធារណៈ​កាលពីពេល​ថ្មីៗ​នេះ ជាមួយនឹង​ការ​បង្ហោះ​រូបថត​ស្វ៊ី​តៗ​លើ IG ញឹកញាប់ ក្នុងនោះ​មាន​អ្នកគាំទ្រ​ជាច្រើន​និយាយថា ពួកគេ​មានមុខមាត់​ស្រដៀង​គ្នា​ខ្លាំងណាស់ ៕