ស៊ូដង់ប្រឆាំងជំទាស់កិច្ចចរចាជាមួយក្រុមប្រឹក្សាយោធា

អន្តរជាតិ​៖ សមាគមវិជ្ជាជីវៈស៊ូដង់ ដែលជាក្រុមមួយក្នុងចំណោមក្រុមសំខាន់ៗ​នៅពីក្រោយ​បាតុកម្ម​នៅក្នុងប្រទេសនេះ​បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានផ្អាកការសន្ទនា​ជាមួយ​ក្រុមប្រឹក្សាយោធាអន្តរកាល   ស៊ូដង់ហើយនឹងបន្តសកម្មភាពរបស់ខ្លួននៅក្នុងរដ្ឋធានី។

លោក Mohamed Amin Abdulaziz អ្នកនាំពាក្យសមាគមអ្នកជំនាញបានលើកឡើង​ដោយ​យោងតាមសម្តីរបស់លោក Al Jazeera ថា ក្រុមប្រឹក្សាសន្តិសុខនៅតែមិនមានភាព​រឹងមាំអំពីការផ្តល់អំណាចដល់ជនស៊ីវិល ក្រុម​ប្រឹក្សា​នេះក៏ជាតំណាងឱ្យផ្នែកមួយនៃរបបចាស់​ដែរ … យើងនឹងបន្តការតវ៉ារបស់យើង ហើយ​យើង​នឹងបង្កើនការតវ៉ារបស់យើង ​ព្រមទាំង​នឹងធ្វើពហិការការពិភាក្សាជាមួយ​ក្រុមប្រឹក្សា​យោធា។

កាលពីថ្ងៃទី១១​ ខែមេសា ប្រធានាធិបតីស៊ូដង់ លោក អូម៉ា បាសៀរ ដែលបាន​កាន់​អំណាចអស់រយៈពេលជិត៣០ឆ្នាំ​ ត្រូវបានឃុំខ្លួនដោយយោធារបស់ប្រទេស ​បន្ទាប់ពីមាន​ការតវ៉ាជាច្រើនខែ ដែលបានផ្ទុះឡើងដោយសារតម្លៃនំប៉័ង ដែលក្រោយមកបានកើនឡើង​ដល់​បាតុកម្មនៅទូទាំងប្រទេស ដែលអំពាវនាវឱ្យលោក Bashir លាលែងពីតំណែង៕