សូមប្រុងប្រយ័ត្ន! កំដៅកើនឡើងជាអតិប្បរមាឈានដល់៤០-៤១អង្សា

(ភ្នំពេញ)៖ ដោយយោងតាមការព្យាករណ៍ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឃើញថា មកដល់ពេលនេះ បាតុភូត អ៊ែល នីណូ(Ei Nin) នៅតែមានឥទ្ធិពល និងបន្តគ្របដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី។

ហើយសម្រាប់តំបន់នៃប្រទេសកម្ពុជាយើង ក៍នៅតែបន្តទទួលរងឥទ្ធិពលនេះដែរ ដែលកត្តានេះបានធ្វើអោយសីតុណ្ហភាពជាអតិបរមានៅកម្ពុជាបន្តកើនឡើង ដែលអាចឈានដល់ ៤០-៤១ អង្សានៅក្នុងសប្តាហ៍នេះ។ លើសពីនេះ ស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើនឡើងញឹកញាប់ និងមានឥទ្ធិពលខ្លាំង។ដូចនេះ សូមបងប្អូនប្រជាពរដ្ឋគ្រប់ដំបន់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទាំងពីរនេះ៕