រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែតាំងមន្ត្រីរាជការ ០៣រូប ជានាយករដ្ឋបាលសាលាខណ្ឌនានា នៃរាជធានីភ្នំពេញ

(ភ្នំពេញ)៖ កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស តែងតាំងមន្ត្រីរាជការ០៣រូប ជានាយករដ្ឋបាលសាលាខណ្ឌនានា នៃរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានសម្រេច​តែងតាំងមន្ត្រីរាជការ០៣រូប រួមមាន៖

១-លោក យុត ឡងឌី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦​ ជានាយករដ្ឋបាលសាលាខណ្ឌបឹងកេងកង។

២-លោក លឹម ចាន់ដាវុធ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌកំបូល។

៣-លោក ហួរ ហួត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជានាយករដ្ឋបាលសាលាខណ្ឌទួលគោក។

សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងដូចខាងក្រោម៖