រាជរដ្ឋាភិបាលកម្ពុជា សំរេចផ្ទេរភារកិច្ចមន្ត្រីរាជការ០៦រូប និង តែងតាំងមន្ត្រីរាជការចំនួន១៣រូប

(ភ្នំពេញ)៖ កាលថ្ងៃ១១ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំរេចផ្ទេរភារកិច្ចមន្ត្រីរាជការ ចំនួន០៦រូប ជាអភិបាលរង នៃគណៈអភិបាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ និង តែងតាំងមន្ត្រីរាជការចំនួន១៣រូប ជាអភិបាលរង នៃគណៈអភិបាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាស ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានសំរេច ផ្ទេរភារកិច្ចមន្ត្រីរាជការ០៦រូប រួមមាន៖

១- លោក សេង គន្ធ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ មកជាអភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល។

២- លោក កៀង ល័ក្ស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈ អភិបាលខណ្ឌ៧មករា មកជាអភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល។

៣- លោក ហោ វាសនា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរង នៃគណៈ អភិបាលខណ្ឌសែនសុខ មកជាអភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល

៤- លោក តិមា សោភា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈ អភិបាលខណ្ឌដង្កោ មកជាអភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ។

៥- លោក កែវ សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈ អភិបាលខណ្ឌ ពោធិ៍សែនជ័យ មកជាអភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោក។

៦- ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោក មកជាអភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។

និងតែងតាំងមន្ត្រីរាជការចំនួន១៣រូប រួមមាន៖

១- លោក ព្រាប ម៉ាណែល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី ជាអភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍ សែនជ័យ។

២- លោក អ៊ិត ជំនិត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ។

៣- លោក អាំង សិរីពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈ អភិបាលខណ្ឌចំការមន។

៤- លោក ប៊ុន ណារុំ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាល ខណ្ឌដង្កោ។

៥- លោក តោ វីរូ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈ​អភិបាលខណ្ឌ ៧មករា។

៦- លោក ហេង ពិសិដ្ឋ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈ អភិបាលខណ្ឌបឹងកេងកង។

៧- លោក ម៉ៅ កុលម៉ារឌី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈ អភិបាលខណ្ឌបឹងកេងកង។

៨- លោកស្រី ស៊ិន រតនា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈ អភិបាលខណ្ឌបឹងកេងកង។

៩-លោក កឹមណៃ វរៈខេមរា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ក្រសួងយុត្តិធម៌ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌបឹងកេងកង។

១០- លោកស្រី ទេព កញ្ចនា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃ គណៈអភិបាលខណ្ឌកំបូល។

១១- លោកស្រី សក់ ស៊ីថា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈ អភិបាលខណ្ឌព្រែកព្នៅ។

១២- លោក ហ៊ត គឹមនី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈ អភិបាលខណ្ឌច្បារអំពៅ។

១៣- លោកស្រី ហេង សុវត្ថា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃ គណៈអភិបាលខណ្ឌច្បារអំពៅ។

សូមអានខ្លឹមសារនៃសេចក្តីប្រកាសដូចខាងក្រោម៖