សូមបញ្ឈប់ការប្រើប្រាស់ឆ្នាំងសាក iPhone ក្លែងក្លាយ! អ្នកធ្វើតេស្តសុវត្ថិភាព នៅចក្រភពអង់គ្លេសបានរកឃើញថា…

អង់គ្លេស៖ ឆ្នាំងសាកថ្មទូរស័ព្ទ iPhone ដែលផលិតដោយក្រុមហ៊ុន Apple ផ្ទាល់ គឺជាផលិតផលមួយប្រភេទដែលមានតម្លៃថ្លៃគួរសម ហើយដោយសារតែបញ្ហាតម្លៃនេះ បានជាមហាជនមួយចំនួនធំ ងាកមកប្រើឆ្នាំងសាក iPhone ក្លែងក្លាយជំនួសឲ្យផលិតផល Original នោះ។

យ៉ាងណាមិញ ទោះបីជាឆ្នាំងសាកក្លែងក្លាយមានតម្លៃថោកជាង ឆ្នាំងសាកដែលផលិតដោយក្រុមហ៊ុន Apple ក៏ពិតមែន ប៉ុន្តែឆ្នាំងសាកក្លែងក្លាយ អាចបណ្តាលឲ្យអ្នកប្រើប្រាស់ រងរបួសធ្ងន់ធ្ងរ រហូតករណីខ្លះឈានដល់ការបាត់បង់ជីវិតក៏មាន។

កាលពីថ្មីៗនេះដែរ ក្រុមអ្នកធ្វើតេស្តសុវត្ថិភាពនៅលើឧបករណ៍អេឡិកត្រូនិចក្នុងចក្រភពអង់គ្លេស បានធ្វើតេស្តនៅលើឆ្នាំងសាកថ្មទូរស័ព្ទ iPhone ក្លែងក្លាយ ហើយលទ្ធផលបានបង្ហាញឲ្យឃើញថា ៩៨ភាគរយនៃឆ្នាំងសាកទាំងនោះអាចបង្កឲ្យមានអគ្គិភ័យ ព្រមទាំងអាចធ្វើឲ្យអ្នកប្រើប្រាស់ឆក់ទៀតផង។

ដូច្នេះហើយយើងគួរតែចៀសវាងបាន នូវការប្រើប្រាស់ឆ្នាំងសាក iPhone ក្លែងក្លាយ ដើម្បីសុវត្ថិភាពអ្នកជុំវិញខ្លួន និងខ្លួនឯងផ្ទាល់ផងដែរ៕ ប្រភព​ khmerload

ឆ្នាំងសាក iPhone ក្លែងក្លាយ
គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ឆ្នាំងសាក iPhone ក្លែងក្លាយ
គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ឆ្នាំងសាក iPhone ក្លែងក្លាយ
គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ឆ្នាំងសាក iPhone ក្លែងក្លាយ
គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ឆ្នាំងសាក iPhone ក្លែងក្លាយ