OnePlus 6 ទើប​ចេញ​ថ្ងៃ​មុនសោះឥឡូវ​មក​ដល់​ខ្មែរ​ តម្លៃ​ជាង ៥ ០០ ដុល្លារ​

ក្រោយ​ពី OnePlus បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី​របស់​ខ្លួន​គឺ OnePlus 6 ជា​ផ្លូវការ​កាល​ពី​ដើម​សប្ដាហ៍​មុន មក​ដល់​ឥឡូវ​នេះ​បាន​ចូល​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយ។

តាម​ការ​ឲ្យ​ពី​ហាង​លក់​ទូរសព្ទ The V Store បាន​ប្រាប់​ថា សម្រាប់​អ្នក​ដែល​បាន​កុម្ម៉ង់​ទិញ អាច​មក​ទទួល​យក​សា្មតហ្វូន​ម៉ូឌែល​ថ្មី​នេះ​បាន ចំពោះ​តម្លៃ​អាច​មក​មើល​តម្លៃ​ខាង​ក្រោម​នេះ៖

  • Oneplus 6 ទំហំ 64GB បំពាក់ RAM6GB តម្លៃ ៥៨៩ ដុល្លារ
  • Oneplus 6 ទំហំ 128GB បំពាក់ RAM8GB តម្លៃ ៦៥៩ ដុល្លារ
  • Oneplus 6 ទំហំ 256GB បំពាក់ RAM8GB តម្លៃ ៧២៩ ដុល្លារ។