កក្រើកទឹកដីបន្ទាយមានជ័យ! ខេមរៈ សិរីមន្ត​ ប៉ះនឹងតារាចម្រៀងប្រទេសថៃ Tik Shiro

តារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប រួមទាំងលោក ខេមរៈ សិរីមន្ត​ រួមគ្នាជាមួយនឹងតារាចម្រៀងប្រចាំព្រះរាជាណាចក្រថៃ គឺលោក Tik Shiro នឹងធ្វើឲ្យកក្រើកទឹកដីបន្ទាយមានជ័យ ជាមួយកម្មវិធីប្រគំតន្ត្រីទេសចរណ៍​ ហ្សូរ៉ាស់​ ថ្ងៃទី​ ២៧​ ឧសភា​ ២០១៨។

អ្វីដែលកាន់តែពិសេសសម្រាប់អ្នកគាំទ្រ​ ហ្សូរ៉ាស់​ នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រពិសេស ដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោក​ ខេមរៈ​ សិរីមន្ត​ និងលោក​ Tik Shiro ​ នៅសណ្ឋាគារ​ ពីរ៉ាមីត​ បន្ទាយមានជ័យ​ រសៀលម៉ោង​ ២​ ថ្ងៃអាទិត្យ​ ទី២៧​ ឧសភា​ ២០១៨។ ប្រភពបន្តថា ការអញ្ជើញលោក Tik Shiro មកច្រៀងនៅកម្ពុជានេះដែរក៏ព្រោះតែតារាចម្រៀង និងតារាសម្តែងរូបនេះត្រូវបានបងប្អូនខ្មែរជាច្រើនស្គាល់ ហើយលោកក៏មានអារម្មណ៍ថានឹក​ និងចង់ជួបអ្នកគាំទ្រទាំងអស់ផងដែរ។

សម្រាប់បងប្អូនអ្នកគាំទ្រចង់ចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រ​ សូមអញ្ជើញមកយក​ VIP PASS ដោយឥតគិតថ្លៃនៅដេប៉ូ នី ហួន​ ក្រោយផ្សារចំការគរ ក្រុងសេរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ឬផ្ញើសារមកទំព័រហ្វេសប៊ុក​ ហ្សូរ៉ាស់​
https://www.facebook.com/ZorusKH/

សូមបញ្ជាក់ម្តងទៀតថាកម្មវីធីថ្ងៃអាទិត្រ​ ២៧​ ឧសភា​ ២០១៨​ ហ្សូរ៉ាស់​ មានកម្មវិធី៖
1. កម្មវិធីជួបជុំអ្នកគាំទ្រ​ វេលាម៉ោង​ ២រសៀលតទៅ
2. កម្មវិធីប្រគំតន្ត្រីចាប់ពីម៉ោង​ ៦ល្ងាចតទៅ​។

កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ។

ក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ក្រុមហ៊ុនមិនភ្លេច ភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ដែលជាផលិតផលល្អប្លែកលើសគេ ដែលជាផលិតផលពីប្រទេសថៃពិតៗដោយផលិតនិងទទួលស្គាល់ពីក្រសួងចំណីអាហារពិភពលោក។ ហ្សូរ៉ាស់ ចម្រាញ់ចេញពី មើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ អាចបន្ថែមថាមពលយ៉ាងឆាប់រហ័ស​ បង្កើនសមត្ថភាពខួរក្បាល បំបាត់ងងុយគេង នឹងបន្សាបជាតិស្រវឹង៕