មាស​​ សុខសោភា លេងសុទ្ធតែអីចឹងៗអី ឈាមច្រមុះអ្នកគាំទ្រហើយ

បន្ទាប់ពីបាត់មុខមួយរយៈខ្លីទៅសម្តែងនៅក្រៅប្រទេស ត្រលប់មកស្រុកខ្មែរវិញ តារាចម្រៀង មាស សុខសោភា បានបង្ហោះរូបភាពដើរលេងនៅឯឆ្នេរសមុទ្រកំពតនាថ្ងៃចុងសប្តាហ៍។ រូបភាពទាំងនោះបង្ហាញថា តារាចម្រៀង មាស សុខសោភា និងក្មេងស្រី ដែលអ្នកនាងធ្លាប់អះអាងថាជាកូនស្រីធម៌នោះ ហាក់សប្បាយរីករាយខ្លាំង ថែមទាំងសិទ្ធស្នាលគ្នាមែនទែន ពិសេសលេងឈុតប៊ីគិនីព្រមគ្នាទៀត។

ជាមួយព្រះនាងតូចរបស់នាងនៅលើឆ្នេរសមុទ្រអាចបញ្ជាក់បានថាបែបគ្នាមួយរយៈខ្លីដែលនាងទៅសម្តែងនៅប្រទេសអូស្ត្រាលីកម្មវិធីសប្បុរសធម៌មួយ អ្នកទាំងពីរដូចជានឹករលឹកគ្នាខ្លាំងណាស់​។ អ្វីដែលអ្នកគាំទ្រស្រកាំងកាំងនោះ គឺប៉ុន្មានសន្លឹកពីតារាចម្រៀងខាងលើការបញ្ចេញភាពសិចស៊ី ឃើញរាងកាយល្វតល្វន់តែម្នាក់ឯង៕