រឿង “Star Wars ចេដាយចុងក្រោយ” ​​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការនៅ​កម្ពុជាហើយ!

រឿង Star Wars: The Last Jedi ត្រូវ​បាន​សម្ពោធ​​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​​កាល​ពី​យប់​មិញ​នេះ។

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១២​ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ខ្សែ​ភាព​យន្ត​ដ៏​ល្បី “Star Wars ចេដាយ​ចុង​ក្រោយ” ត្រូវ​បាន​សម្ពោធ​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​រោង​ភាព​យន្ត Legend TK Avenue ដែល​ចូលរួម​ទស្សនា​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន​កុះ​ករ។

ដូច​ដែល​ប្រិយ​មិត្ត​ធ្លាប់​តាមដាន​រឿង​នេះ​ក្នុង​ភាគ​មុន​ៗ​រួច​មក​ហើយ ថា​រឿង​នេះ​ល្អ​មើល​យ៉ាង​ណា។ ឈាន​ចូល​ដល់​ភាគ​ថ្មី​នេះ​វិញ​ ក៏​មិន​ចាញ់​ភាគ​មុន​ៗ​ប៉ុន្មាន​ទេ ថែម​ទាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ថា​រឿង​នេះ​ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​នោះ​ទេ។ ជាក់​ស្ដែង​ កាល​ពី​យប់​មិញ​នេះ ទស្សនិកជន​​ដែល​បាន​ចូលរួម​ទស្សនា​ពិត​ជា​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាមួយ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​នេះ​ជា​ខ្លាំង។ សម្រែក​ហ៊ោ​កញ្ជ្រៀវ​ លាយឡំ​នឹង​ការ​ទះ​ដៃ​អបអរ​ គឺ​ផ្ទុះ​ឡើង​កង​រំពង​ពេញ​រោង​ភាពយន្ត។

រឿង “Star Wars ចេដាយ​ចុង​ក្រោយ” ដែល​មាន​រយៈ​ពេល ១៥០​នាទី នេះ ពិត​ជា​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខក​ចិត្ត​នោះ​ទេ។ សាច់​រឿង​ទាំង​មូល​គឺ​ពិត​ជា​​ពោ​ពេញ​ទៅ​ដោយ​ឆាក​ប្រយុទ្ធ​ដ៏​​អស្ចារ្យ​នៅ​លើ​លំហ​កាឡាក់ស៊ី​ចាប់​តាំង​ពី​ឈុត​ដំបូង។ អាច​និយាយ​បាន​ថា​រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​រឿង​មួយ​ដែល​មិន​គួរ​រំលង​ក្នុង​ការ​ទស្សនា​ឡើយ​ ហើយ​ប្រិយមិត្ត​អាច​ទស្សនា​បាន​តាម​រោង​ភាពយន្ត​ទំនើបៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ៕ប្រភព សប្បាយ

ទស្សនា​ទិដ្ឋភាព​ល្ងាច​មិញ​ទាំងអស់គ្នា៖