ចេះតែ​ធី​ង​ធោ​ង​ញឹកញាប់ មាន​ដឹង​អត់ថា​មកពី​អ្វី​ទេ​?

សុខភាព៖ ការ​ដែលមាន​អារម្មណ៍​នៅ​មិន​នឹង វិលៗ ឬ​ស្រាល​ក្បាល​ច្រើនតែ​មិនមែនជា​រឿង​ធម្មតា​របស់​ស្មារតី​មនុស្ស​យើង​ឡើយ​។ យ៉ាងណាមិញ វា​គឺជា​សញ្ញា​នៃ​ការកើត​អារម្មណ៍​ធី​ង​ធោ​ង ឬ​រកកល់​សន្លប់​ហើយ​។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​មាន​អាកា​រៈ​នេះ​ច្រើនតែ​ជា​៖

•​ ​ការ​ខ្សោះ​ជាតិ​ទឹក​
•​ ​មាន​ផល​រំខាន​នៃ​ការ​លេបថ្នាំ​
•​ ​សម្ពាធ​ឈាម​ធ្លាក់ចុះ​ខ្លាំង​ភ្លាមៗ​
•​ ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។​
ក្នុងករណី​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺថា ការ​សន្លប់​អាចជា​សញ្ញា​មួយ​នៃ​ការ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។ បើសិនជា​អ្នក​សង្ស័យថា អ្នក​កំពុង​តែមាន​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​