ការវាយប្រហារ​នៅ​ស្រីលង្ការ​ជាការ​សងសឹក​ការបាញ់ប្រហារ​ជន​អ៊ីស្លាម​នៅ​គ្រៃ​ឈឺ​ច

បរទេស៖ ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​ស្រី​លង្ការ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​កាលពី​ចុង​សប្តាហ៍ ត្រូវបាន​ធ្វើឡើង​ជា​ការ​សងសឹក​នឹង​ការវាយប្រហារ​កាលពី​ខែ​មុន​លើ​​វិហារ​អ៊ីស្លាម​ចំនួន​២​នៅ​នូវែ​លសេ​ឡង់ នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​ទទួលបាន​របាយការណ៍​ស៊ើបអង្កេត​របស់​ប៉ូលិស​នៅ​ជំហាន​ដំបូង​។​

​ការ​សងសឹក​នេះ​នាំ​អោយ​មនុស្ស​៣២១​នាក់​ស្លាប់​និង​ប្រមាណ​៥០០​នាក់​រងរបួស ភាគច្រើន​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​និង​ជនបរទេស​ចំរុះ​ជាតិ​សាសន៍​ជិត​៤០​នាក់​។​

​ទេសរដ្ឋមន្ត្រី​ការពារជាតិ លោក​រូ​វ៉ាន់ វី​ចេវ៉ា​ដែន បាន​ប្រាប់​សភា​ថា​« ការស៊ើបអង្កេត​ជំហាន​ដំបូង​បង្ហាញថា អ្វី​ដែល​បាន​កើតឡើង​នៅ​ស្រីលង្ការ ជាការ​សងសឹក​ចំពោះ​ការ​វាយ​​ប្រហារ​លើ​សហគមន៍​អ៊ីស្លាម​នៅ​ក្រុង​ក្រៃ​ឈឺ​ច​»​។​

​សូម​រំលឹក​ថា មនុស្ស​៥០​នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​១៥​មីនា នៅ​វិហារ​អ៊ីស្លាម​២​នៅ​ទីក្រុង​របស់​នូវែ​លសេ​ឡង់ ពី​សំណាក់​ជន​ជាតិនិយម​ស្បែក​សម្នាក់​។​

​លោក​រូ​វ៉ាន់ វី​ចេវ៉ា​ដែន បាន​និយាយថា ក្រុម​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់​នៅ​ស្រីលង្ការ ជា​ក្រុម​ដែល​គេ​មិនសូវ​ស្គាល់ឈ្មោះ​National Thowheeth Jama’ath (NTJ) ជា​ក្រុម​អ៊ីស្លាម​​ជ្រុលនិយម​មួយ ដែល​ពីមុន​ធ្លាប់​បំផ្លាញ​ព្រះ​ពុទ្ធរូប​។​

​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​យ៉ាងតិច​៤០​នាក់​ខណៈ​ពួកគេ​ស៊ើបអង្កេត​អំពើហិង្សា​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​ចាប់តាំងពី​សង្គ្រាម​ស៊ីវិល​ដែល​បានបញ្ចប់​កាល​ពី​មួយ​ទ​សវ​​ត្ស​រ៍​មុន​។​

​ពួក​អ្នក​ស៊ើបអង្កេត​ឥឡូវ​កំពុង​ប្រមាញ់​រក​ភស្តុតាង​ថា​តើ​NTJ មាន​ការគាំទ្រ​ពី​ខាងក្រៅ​ដែរ​ឬ​អត់​ខណៈ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ការវាយប្រហារ​នេះ​ហាក់ដូចជា​មានការ​​សម្របសម្រួល​គ្នា​បាន​យ៉ាង​ល្អ និង​មាន​ការហ្វឹកហាត់​យ៉ាង​ស្ទាត់​ទៀតផង​។​

​ក្នុងពេល​ជាមួយគ្នា ការិយាល័យ​ប្រធានាធិបតី​បាន​និយាយថា មាន​ព័ត៌មាន​ចារកម្ម​ដែលថា ក្រុម​ភេរវកម្ម​អន្តរជាតិ​ជាច្រើន​នៅ​ពីក្រោយ​ពួកឧក្រិដ្ឋជន​ក្នុងស្រុក និង​ថា​លោក​នឹង​ស្វះស្វែង​សុំ​ជំនួយ​ពី​បរទេស​ដើម្បី​ស៊ើបអង្កេត​។​

sa​ពួក​មន្ត្រី​ក៏​ធ្វើការ​ស៊ើបអង្កេត​ផងដែរ​ថា​ហេតុអ្វី​បាន​ជា​មិន​មាន​វិធានការ​បង្ការ​ទុកជាមុន​ពីព្រោះ​ការព្រមាន​ពី​ទីភ្នាក់ងារ​ចារកម្ម​បរទេស​អំពី​ការវាយប្រហារ​ដែល​អាច​កើតមាន​​ត្រូវបាន​ប្រល់​ជូន​តាំងពី​ថ្ងៃ​១១​មេសា​។​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា ការព្រមាន​នេះ​មិន​ត្រូវបាន​គេ​ប្រគល់ជូន​នាយករដ្ឋមន្ត្រី​ឬ​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់ៗ​​ទេ​៕